អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៥៩លាន១ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន១៨ម៉ឺននាក់ និងជាសះស្បើយ២៣៤លាន៣១ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៥៩លាន១ម៉ឺន៤ពាន់៧៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន១៨ម៉ឺន២ពាន់៩៦៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៣៤លាន៣១ម៉ឺន១ពាន់៤២២នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៨លាន៨៣ម៉ឺន៥ពាន់២១៦នាក់ ស្លាប់ចំនួន៧៩ម៉ឺន៦ពាន់៣១៩នាក់ និងជាសះស្បើយចំនួន៣៨លាន៧០ម៉ឺន៩ពាន់៧០៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៣ម៉ឺន៣ពាន់៤៧៣នាក់ ស្លាប់៤៦ម៉ឺន៦ពាន់១៤៧នាក់ និងជាសះស្បើយ៣៣លាន៩៤ម៉ឺន៦ពាន់៧៤៩នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន៣ម៉ឺន៨ពាន់៧៣១នាក់ ស្លាប់ចំនួន៦១ម៉ឺន៣ពាន់២៤០នាក់ និងជាសះស្បើយ២១លាន២៤ម៉ឺន៧ពាន់៩៨២នាក់ ៕ ប្រភព៖ worldometers
