អ្នកជំនាញជាន់ខ្ពស់អាមេរិក អំពាវនាវអោយពលរដ្ឋខ្លួន ប្រញាប់ទៅចាក់វ៉ាក់សាំង Covid-19 ដូសជំរុញបន្ថែម

ញូយ៉ក៖ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺរបស់អាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី បានគូសបញ្ជាក់ថា ភាគច្រើននៃពលរដ្ឋអាមេរិកដែលបានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ពេញលេញហើយនោះ គួរតែទៅទទួលការចាក់ដូសជំរុញបន្ថែមទៀត និងថា ជំរុញនេះអាចនឹងក្លាយជាស្តង់ដារថ្មីសម្រាប់ប្រទេសនេះ ក្នុងការកំណត់អំពីអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ។

ការអំពាវនាវរបស់លោក ហ្វាវស៊ី ខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលមានការព្រួយបារម្ភកាន់តែរីកធំឡើងៗ ចំពោះលទ្ធភាពនៃការផ្ទុះករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩កាន់តែខ្លាំង ដោយសារតែរដូវរងា និងពិធីជួបជុំធំៗ ជាពិសេសគឺបុណ្យប្រពៃណី Thanksgiving របស់សហរដ្ឋអាមេរិក។ បើតាមអ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺរបស់អាមេរិករូបនេះយោងតាមការសិក្សានៅអ៊ីស្រាអែល និងបណ្តាប្រទេសមួយចំនួនទៀតបានបង្ហាញថា ការការពាររបស់វ៉ាក់សាំង នឹងថយចុះទៅតាមពេលវេលា។

ខណៈដែលទិន្នន័យដំបូងបានឲ្យយើងដឹងថា ភាគច្រើនបញ្ហានេះបានកើតឡើងចំពោះមនុស្សចាស់នោះ មានភស្តុតាងថ្មីជាងនេះដែលបង្ហាញថា វាកើតឡើងក្នុងចំណោមក្រុមអាយុទាំងអស់ មិនថា ក្មេង ឬចាស់នោះឡើយ។ ហេតុដូច្នេះទើបលោក ហ្វាវស៊ី ជំរុញអោយប្រជាជននានារួសរាន់ទៅចាក់វ៉ាក់សាំងដូសជំរុញបន្ថែម នៅពេលពួកគេគ្រប់លក្ខខណ្ឌ៕ ប្រភព៖ CNA

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner