Man Utd ទាក់ទងលោក Ernesto Valverde មកធ្វើអ្នកចាត់ការបណ្តោះអាសន្ន
ក្លឹប Manchester United បានទាក់ទងអតីតគ្រូបង្វឹក Barcelona លោក Ernesto Valverde អំពីតួនាទីអ្នកចាត់ការបណ្តោះអាសន្ន។ លោក Valverde វ័យ ៥៧ ឆ្នាំគឺជាបេក្ខជនដ៏មានសក្តានុពល ដែលត្រូវទទួលបន្ទុករហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ មុនពេល United ជួលអ្នកចាត់ការអចិន្ត្រៃយ៍។
United កំពុងផ្តោតលើគ្រូបង្វឹកបណ្ដោះអាសន្នដើម្បីជំនួស Ole Gunnar Solskjaer ។
United មានបំណងចង់បានគ្រូបង្វឹកក្រុម Paris St-Germain លោក Mauricio Pochettino ដើម្បីមកដឹកនាំ ។
ប៉ុន្តែលោក Pochettino អតីតអ្នកចាត់ការទូទៅរបស់ Tottenham បាននិយាយកាលពីថ្ងៃអង្គារថាលោក “រីករាយ” នៅ PSG ហើយនឹងមិនមានបំណងចង់ទៅដឹកនាំ United នោះទេ។

គួររំលឹកថា តួនាទីអ្នកចាត់ការចុងក្រោយរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Valverde គឺនៅ Barcelona ដែលបានដឹកនាំក្រុមឈ្នះជើងឯក La Liga ជាប់ៗគ្នា និង Copa del Rey ឆ្នាំ 2018 មុនពេលត្រូវបានបណ្តេញចេញនៅខែមករាឆ្នាំ 2020 ៕
ប្រភព ៖ BBC sport



