តួកគី និងអារ៉ាប់រួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការវិនិយោគ ចំពេលមានវិបត្តិរូបិយប័ណ្ណនៅតួកគី

តួកគី ​​និង​​អារ៉ាប់​​រួម​​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​លើ​ការ​វិនិយោគ​ថាមពល​ និង​បច្ចេកវិទ្យា​កាល​ពី​ថ្ងៃ​ពុធ​ បន្ទាប់​ពី​កិច្ចពិភាក្សា​រវាង​លោក​ប្រធានាធិបតី​ Tayyip Erdogan ​និង​ព្រះអង្គ​ម្ចាស់​ Sheikh Mohammed bin Zayed al-Nahyan ​​ក្នុង​ទីក្រុង​អង់ការ៉ា​។​

ជំនួប​រវាង​លោក ​Erdogan ​និង​ព្រះអង្គ​ម្ចាស់​​ Sheikh Mohammed ​ធ្វើ​ឡើង​ខណៈ​ដែល​ប្រទេស​មជ្ឈិម​បូព៌ា​ទាំង​ពីរ​ធ្វើ​ការ​ដើម្បី​ជួស​ជុល​ទំនាក់​ទំនង​ដែល​បែក​បាក់​បន្ទាប់​ពី​រយៈពេល​នៃ​ការ​ប្រជែង​គ្នា​ក្នុង​តំបន់​ដ៏​ជូរ​ចត់​ និង​ចំ​ពេល​មាន​វិបត្តិ​រូបិយ​ប័ណ្ណ​នៅ​ក្នុង​ប្រទេស​តួកគី​។​

​កិច្ច​ព្រមព្រៀង​​ថ្មី​គូស​បញ្ជាក់​ពី​ចំណុច​ស្នូល​ឆ្ពោះ​ទៅ​រក​ភាព​ជាដៃគូ​សេដ្ឋកិច្ច​ បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​ដើម្បី​ឥទ្ធិពល​ក្នុង​តំបន់​ចាប់​តាំង​ពី​ការ​បះបោរ​របស់​អារ៉ាប់​​ផ្ទុះ​ឡើង​កាល​ពី​មួយ​ទសវត្សរ៍​មុន​។​ ជម្លោះ​​អូស​បន្លាយ​​ដល់​​សមុទ្រ​​មេឌីទែរ៉ាណេ​ និង​​ឈូង​សមុទ្រ​ពែរ្ស​​ភាគ​​ខាង​កើត​ មុន​ពេល​​ទីក្រុង​​អង់ការ៉ា​​​បើក​​ការ​​វាយ​លុក​​​​ក្នុង​​តំបន់​​កាល​ពី​​ឆ្នាំ​មុន​។​

​ព្រះអង្គម្ចាស់ Sheikh Mohammed ហៅ​​កិច្ច​ពិភាក្សា​ថា​ប្រកប​ដោយ​ផ្លែផ្កា​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​តួកគី​ និង​អេមីរ៉ាត​អារ៉ាប់​រួម​។​  ព្រះអង្គ​ម្ចាស់​សរសេរ​នៅ​លើ​បណ្ដាញស​ង្គម​ធ្វីតធឺរ​ថា​៖​ «​ខ្ញុំ​ទន្ទឹង​រង់​ចាំ​ស្វែង​រក​ឱកាស​សហប្រតិបត្តិការ​ថ្មី​ ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជាតិ​ទាំង​ពីរ​របស់​យើង ​និង​ជំរុញ​គោលដៅ​អភិវឌ្ឍន៍​ទៅ​វិញ​ទៅ​មក​»​។​

អនុស្សរណៈ​​នៃ​កា​​រ​យោគយល់​​​គ្នា​​នេះ​​ត្រូវ​​បាន​​ចុះ​​ហត្ថលេខា​​រវាង​​ក្រុម​​ហ៊ុន​​ Abu Dhabi Development Holding (ADQ) ​​ក្រុមហ៊ុន​​មូលនិធិ​​ទ្រព្យ​​សម្បត្តិ​​តួកគី​​ (TVF) ​​និង​​ការិយាល័យ​​វិនិយោគ​​ប្រធានាធិបតី​​តួកគី​​ ក៏​​ដូច​​​ជា​​ក្រុមហ៊ុន​​តួកគី​​មួយ​​ចំនួន​​ផង​​ដែរ​​​។​​

ក្រុម​ហ៊ុន​ ADQ ​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​លើ​ការ​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​តួកគី​ និង​លើ​ការ​បង្កើត​មូល​និធិ​តម្រង់​ទិស​បច្ចេក​វិទ្យា​ ខណៈ​ដែល​ក្រុម​ហ៊ុន​ Abu Dhabi Ports ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​កំពង់​ផែ ​និង​ភស្តុភារ​ផង​ដែរ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ WAM ​​និយាយ​ថា ​អេមីរ៉ាត​អារ៉ាប់រួម​​ប្រកាស​ថា​ខ្លួន​កំពុង​បង្កើត​មូលនិធិ ​១០ ​ប៊ីលាន​ដុល្លារ​ ដើម្បី​គាំទ្រ​ការ​វិនិយោគ​ជាយុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​តួកគី​ រួម​ទាំង​វិស័យ​សុខភាព​ និង​ថាមពល​ផង​ដែរ​។​ ជាមួយ​គ្នា​នោះ ​ធនាគារ​កណ្តាល​តួកគី​ និង​អារ៉ាប់រួ​ម​ក៏​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​កាល​ពី​ថ្ងៃ​ពុធ​ផង​ដែរ​។​​

​​ទីក្រុង​អង់ការ៉ា​ ដែល​មាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ ក៏​ដូច​ជា​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​ជុំ​វិញ​បញ្ហា​ផ្សេង​ៗ​ ​ចាប់​ផ្តើម​​​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​មាន​លក្ខណៈធម្មតា​ស្រដៀង​គ្នា​ជាមួយ​គូ​ប្រជែង​របស់​ខ្លួន​គឺ​អេហ្ស៊ីប ​និង​អារ៉ាប៊ីសាអូឌីត​ ទោះ​បី​ជា​បណ្តាញ​ទាំង​នោះ​​ផ្តល់​ការ​កែ​លម្អ​ជា​សាធារណៈ​តិច​តួច​ក៏​ដោយ​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner