រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង៦ពាន់៥៧១នាក់ (Video Inside)

តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងនេះមានចំនួន ៦ពាន់៥៧១នាក់ ។ យោងតាម ក្រសួងសុខាភិបាលតួលេខនៃចំនួនសរុបចាក់លើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា បាន កើនដល់១៤លាន១សែន១ម៉ឺន៤ពាន់៤៧៤នាក់។

អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១៣លាន២សែន ៦ម៉ឹន ២ពាន់៩៨១នាក់, ការចាក់លើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន៧ម៉ឺន៨ពាន់១២០នាក់, ការចាក់លើយុវជនវ័យជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៨សែន២ពាន់៣៩៧នាក់, ចំណែកការ ចាក់លើកុមារ អាយុពី៦ដល់១១ឆ្នាំ មានចំនួន១លាន៩សែន៧ម៉ឺន៧ពាន់៦២នាក់ និងការចាក់លើកុមារអាយុ៥ឆ្នាំ បានចំនួន២ សែន៦ម៉ឺន៦ពាន់៨៩៥នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី២៥ វិច្ឆិកា បានចំនួន ២លាន១សែន៨ម៉ឺន៦ពាន់២០៧នាក់ ។

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ ទូទាំងប្រទេសវិញ គិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការ ចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៨,២២% ហើយ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner