ការសាងសង់ដំណាក់កាលទី១ ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី ទើបសម្រេចបាន២៧% (Video Inside)

សំណង់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី ទើបសម្រេចបាន២៧% ទេ ក្នុងដំណាក់កាលទី១ប៉ុន្តែនឹងរំពឹង បញ្ចប់តាមការគ្រោងទុក។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន CAIC Cambodia Airport Investment, Co. Ltd ដែលបណ្តាញសារព័ត៌មានចេញផ្សាយថ្ងៃ២៥វិច្ឆិកា បានបញ្ជាក់ថា «គម្រោងសំណង់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី បច្ចុប្បន្នសម្រេចបាន២៧% ដែលត្រូវនឹងទឹកប្រាក់សរុប ៣៥៨លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយក្រុមហ៊ុន»។

សំណង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានទីតាំងស្ថិតនៅ ក្នុងស្រុកកណ្តាល ស្ទឹងខេត្តកណ្តាលនិងចូល ក្នុងទឹកដីខេត្តតាកែវផងដែរលើផ្ទៃដីលាតសន្ធឹងទំហំ២ពាន់៦០០ហិកតា។ សំណង់ ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញថ្មីនេះ ត្រូវគេគ្រោងសង់ក្នុងបីដំណាក់កាល ដោយដំណាក់កាលទី១រយៈ ពេល៣ឆ្នាំតម្លៃ១ពាន់៥០០លាន ដុល្លារ ដែលនឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០២៣។

គម្រោងធ្វើសំណង់ក្នុងដំណាក់កាលទី១នេះ នឹងរំពឹងការដាក់ឲ្យធ្វើប្រតិបត្តិការនៅក្នុងឆ្នាំ២០២៣។ បើ សិនជា ដំណាក់កាលទី១សាងសង់រួច, សំណង់នៃដំណាក់កាលដំបូងនេះ នឹងអាចទទួលបានភ្ញៀវទេសចរណ៍១៣​លាននាក់ក្នុង១ឆ្នាំ។ ដោយឡែកដំណាក់កាលទី២ នឹងគ្រោងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចរំពឹងទទួលភ្ញៀវ ទេសចរ៣០លាននាក់ក្នុង១ឆ្នាំ, ចំណែកដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ ដែលនឹងអាចទទួលភ្ញៀវ ទេសចរ ៥០លាននាក់ក្នុង ១ឆ្នាំ។

បច្ចុប្បន្នប្រទេសកម្ពុជា មានព្រលានយន្ដហោះអន្ដរជាតិចំនួន៣រួចមកហើយ គឺ ទី១៖ ព្រលាន យន្ដហោះអន្ដរ ជាតិភ្នំពេញ, ទី២៖ ព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប និងទី៣៖ ព្រលានយន្ដហោះអន្ដរជាតិ ខេត្តព្រះ សីហនុ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner