គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៨ រ៉ិកទ័រវាយប្រហារប្រទេសមីយ៉ាន់ម៉ា

យ៉ាងហ្គូន៖ គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៨រ៉ិកទ័របានធ្វើការវាយប្រហារលើប្រទេសមីយ៉ាន់ម៉ា នៅព្រឹកម៉ោង ៦៖១៥នាទីក្នុងថ្ងៃ សុក្រ នេះ (ម៉ោងក្នុងតំបន់)។ នេះបើតាមមជ្ឈមណ្ឌលគ្រោះរញ្ជួយដីមេឌីទែរ៉ាណេអឺរ៉ុប (EMSC)។

EMSC បានអោយដឹងទៀតថា គ្រោះធម្មជាតិខាងលើនេះបានបង្កការញ័ររញ្ជួយនៅក្បែរទីក្រុងHakha ស្ថិតនៅចម្ងាយប្រមាណ៩៥០គីឡូម៉ែត្រភាគពាយ័ព្យនៃរដ្ឋធានីYangon ដោយវាមានជម្រៅរហូតដល់ ៦០គីឡូម៉ែត្រ។ ហើយរហូតមកទល់ពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍ពីទំហំនៃការខូតខាត ឬមនុស្សរងរបួសនៅឡើយទេ៕ ប្រភព៖ CGTN

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner