ពិធីចែកមួកសុវត្ថិភាពដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ សរុបចំនួន ៨៨៩មួក នៅសាលាបឋមសិក្សាអូរអំបិល

បន្ទាយមានជ័យ ៖ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈនិងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន (គ.ស.ច.គ) លោក លី សារី អភិបាលរងខេត្តតំណាងឱ្យឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម ក្នុងពិធីចែកមួកសុវត្ថិភាពដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ សរុបចំនួន ៨៨៩មួក នៅសាលាបឋមសិក្សាអូរអំបិល ក្នុងគោលបំណង(ជំរុញការពាក់មួកសុវត្ថិភាពជាពិសេសក្នុងចំណោមអ្នករួមដំណើរតាមទោចចក្រយានយន្តនៅកម្ពុជា) រៀបចំដោយអង្គការមូលនិធិបង្ការរបួសអាស៊ី AIP សហការជាមួយក្រុមហ៊ុនមេនូឡាយ ខេមបូឌា (Manulife Cambodia) ដោយមានការអញ្ជើញចូលរួមពី លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូរទៅក្រុមហ៊ុនមេនូឡាយ ខេមបូឌា (Manulife Cambodia និងលោក លោកស្រី មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ នារសៀល២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក លី សារី បានមានប្រសាសន៍លើកឡើងថា៖ បើប្រៀបធៀបស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល ៩ខែដើមឆ្នាំ២០២១ ទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ នៅក្នុងខេត្តបន្ទាយមានជ័យ ដោយយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានអនុគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តរួមមាន៖

១.គ្រោះថ្នាក់បានកើតឡើង៦៣ករណីលើ៦២ករណីកើតឡើង១ករណី
២.គ្រោះថ្នាក់ប្រភេទធ្ងន់បានកើតមានឡើង៦២ករណីលើ ៥៨ករណីកើនឡើង៤ករណី។
៣.គ្រោះថ្នាក់ប្រភេទសាលបានកើតមានឡើង១ករណីលើ ៤ករណីថយចុះ៣ករណី។
៤.ស្លាប់ចំនួន៤៨នាក់ស្រី៦អ្នក លើ៥៣នាក់ ស្រី១០នាក់ថយចុះ៥នាក់។
៥.របួសធ្ងន់ចំនួន៣៨នាក់ លើ៥៣នាក់ ស្រី១៨នាក់ ថយចុះ ១៥នាក់។
៦.របួសស្រាលចំនួន២០នាក់ ស្រី៧នាក់ លើ៣៨នាក់ ស្រី ១២នាក់ ថយចុះ១៨នាក់។
ជាមួយគ្នានោះលោក បានសង្ឃឹមថា៖ គម្រោងមួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការទប់ស្កាត់ការស្លាប់ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ហើយគម្រោងនេះនឹងនាំមកនូវសុវត្ថិភាពល្អប្រសើរសម្រាប់សហគមន៍របស់យើងផងដែរ។

លោកជំទាវ មឹន មាណវី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការមូលនិធិបង្ការរបួសអាស៊ី AIP និងក្រុមហ៊ុនមេនូឡាយ ខេមបូឌា (Manulife Cambodia)ដែលបានសហការនិងជួយឧបត្ថម្ភទាំងកម្លាំងកាយ និងថវិកាក្នុងការអប់រំអំពីសុវត្ថិភាពចរាចរណ៍ពិសេសការផ្ដល់មួកសុវត្ថិភាពនាពេលនេះ ៕ ដោយ ៖ ឃឹន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner