ឯកឧត្តម ហ៊ុន ម៉ានី៖ ការចូលរួមគ្រប់ទិដ្ឋភាពរបស់ ស.ស.យ.ក. គឺជាតឹកតាងមិនអាចប្រកែកបានដែលបង្ហាញពីការជឿជាក់លើភាព វិជ្ជមាន និងការជឿជាក់លើសក្តានុពលរបស់យុវជនកម្ពុជាក្រោម ការដឹកនាំរបស់ រាជរដ្ឋាភិបាល
ភ្នំពេញ ៖ នៅក្នុងឱកាសប្រារព្ធខួបទី៤៣ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា នាពមរឹកថ្ងៃទី២៨ វិច្ឆិកា ២០២១ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានថ្លែងថា ការ ចូលរួម គ្រប់ ទិដ្ឋភាព របស់ ស.ស.យ.ក. គឺជា តឹកតាង មិន អាច ប្រកែក បាន ដែល បង្ហាញ ពី ការ ជឿជាក់ លើ ភាព វិជ្ជមាន ការ ជឿជាក់ លើ អនាគត កម្ពុជា និង ការ ជឿជាក់ លើ សក្តានុពល របស់ យុវជន កម្ពុជា ក្រោម ការ ដឹកនាំ របស់ រាជរដ្ឋាភិបាល នា ពេល បច្ចុប្បន្ន នេះ និង តទៅ អនាគត ទៀត ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ អនាគតរបស់សង្គមជាតិ និងសុភមង្គលរបស់ប្រជាជន គឺមានសារៈសំខាន់បំផុត ដែលមិនអាចបណ្តោយទៅតាមយថាហេតុ ឬឲ្យមានភាពចៃដន្យណាមួយកើតឡើងធ្វើឲ្យប៉ះពាល់នោះទេ។ ប្រាកដណាស់ ពេលនេះ ពេលដែលកម្ពុជារីករាយនឹងសន្តិភាព ស្ថិរភាព, វាក៏ជាពេលដែលយុវជនកម្ពុជាត្រូវតែគិតបន្ថែមទៀតអំពីតួនាទី ទំនួលខុសត្រូវ និងការចូលរួមចំណែករបស់ខ្លួនដើម្បីសង្គមជាតិ និងប្រជាជន។ ពីនេះ ទៅមុខ យើងប្តេជ្ញាបន្តកាន់ដៃគ្នា ដើរលើវិធីនៃសន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្តម ប្រធាន បានបន្តថា គ្រប់ពេលវេលា យើងត្រូវរំលឹកខ្លួនឯងជាប់ជានិច្ចថា សង្គមអនាគតនឹងអាចប្រែប្រួលទាំងលើទិដ្ឋភាពឱកាស និងបញ្ហាប្រឈម ដែលទាមទារឲ្យយើងមិនត្រឹមតែត្រៀមខ្លួនដើម្បីទប់ទល់ ប៉ុន្តែថែមទាំងប្រើប្រាស់ឱកាសទាំងនោះឲ្យអស់សមត្ថភាព និងឆន្ទៈមនសិការ ដើម្បីកែប្រែបញ្ហាប្រឈមទាំងនោះ ទៅជាកាលានុវត្តភាពថ្មីសម្រាប់ការរីកចម្រើនរបស់ជាតិយើងបន្តទៅទៀត។ ផើ្តមចេញពីយល់ឃើញនេះ ស.ស.យ.ក. បានរៀបចំជាវេទិកាផ្សេងៗគ្នាជាច្រើន ដែលផ្តល់ឱកាសដល់យុវជនគ្រប់រូបដែលមានចិត្ត និងគោលបំណងដូចគ្នាក្នុងការផ្តល់ក្តីស្រលាញ់ លះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ដើម្បីសង្គមជាតិ និងប្រជាជន។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា ការ ចូលរួម គ្រប់ ទិដ្ឋភាព នា ពេល កន្លង មក របស់ សហភាព សហព័ន្ធ យុវជន កម្ពុជា គឺជា តឹកតាង មិន អាច ប្រកែក បាន នៃ គុណ តម្លៃ របស់ សមាជិក សមាជិកា ទូ ទាំង ប្រទេស ទាំង ប្រមាណ ១៩ ម៉ឺន នាក់ នា ពេល បច្ចុប្បន្ន សម្រាប់ សង្គម ជាតិ ។ យើង ទាំងអស់ គ្នា គឺជា សំឡេង និង ជា កម្លាំង ច លករ មួយ ផ្នែក ដ៏ ខ្លាំងក្លា របស់ ប្រជាជាតិ កម្ពុជា ។ សំឡេង យើង ទាំងអស់ គ្នា ជា សំឡេង ដែល បង្ហាញ ពី ការ ជឿជាក់ លើ ភាព វិជ្ជមាន ការ ជឿជាក់ លើ អនាគត កម្ពុជា និង ការ ជឿជាក់ លើ សក្តានុពល របស់ យុវជន កម្ពុជា ក្រោម ការ ដឹកនាំ របស់ រាជរដ្ឋាភិបាល នា ពេល បច្ចុប្បន្ន នេះ និង តទៅ អនាគត ទៀត ។
សូមជម្រាបជូនថា ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៣ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រារព្ធឡើងនៅអាគារខេមរានី (ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ) ដែលមានការចូលរួមពីថ្នាក់ដឹកនាំស.ស.យ.ក. នៅទីតាំងផ្ទាល់ និងមានការចូលរួមពីសំណាក់ សមាជិក សមាជិកា ក្រុមគ្រួសារស.ស.យ.ក. នៅទូទាំងប្រទេសតាមរយៈការផ្សាយផ្ទាល់ នៅលើទំព័រហ្វេសបុកផ្លូវការសហភាពសហព័ន្ធយុវជនកម្ពុជា ផងដែរ។
ពិធី អបអរសាទរ ខួប លើក ទី ៤៣ នៃ ថ្ងៃកំណើត ស . ស . យ . ក . នេះ ត្រូវ បាន រៀបចំ ឡើង ក្នុង គោលបំណង (១) ដើម្បី រម្លឹក ខួប នៃ ការ បង្កើត សមាគមយុវជន សាមគ្គី សង្គ្រោះ ជាតិ កម្ពុជា ដែល ជា ផ្នែក មួយ របស់ រណសិរ្ស សាមគ្គី សង្គ្រោះ ជាតិ កម្ពុជា (២) អបអរសាទរ ដល់ សមិទ្ធផល នានា ដែល សម្រេច បាន កន្លង មក និង (៣) បង្ហាញ នូវ ស្មារតី សាមគ្គីភាព ឯកភាព និង ការ ប្តេជ្ញា ក្នុង នាម ជា សមាជិកា សមាជិកា និង ក្នុង នាម ជាម ហា គ្រួសារ ខ្មែរ ក្នុង ការ ការពារ អធិបតេយ្យភាព ស្ថេ រ ភាព និង សុខ សន្តិភាព ប្រទេស កម្ពុជា មិន ថា បច្ចុប្បន្ន និង ទៅ ថ្ងៃ អនាគត ៕ ដោយ វណ្ណលុក និងហេង សម្បត្តិ