នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវជួបពិភាក្សាគ្នានៅវិមានសន្តិភាព (Video Inside)

នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសម្តេចតេជោហ៊ុនសែន និងនាយករដ្ឋមន្ត្រីឡាវ លោកផនខាំ វីផារ៉ាន់ បានជួប ពិភាក្សាគ្នានៅថ្ងៃទី២៩វិច្ឆិកានេះនៅវិមានសន្តិភាព ក្នុងដំណើរបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីឡាវជាលើកដំ បូងបង្អស់ក្នុងប្រទេសកម្ពុជា។

ក្នុងដំណើរទស្សនកិច្ច២ថ្ងៃដែលចាប់ផ្តើមដំបូងនៅថ្ងៃច័ន្ទនេះ, គណៈប្រតិភូរាជ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដឹកនាំដោយលោកផនខាំ វីផារ៉ាន់ បានអញ្ជើញដាក់ កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធនៅវិមានឯករាជ្យ និងដាក់កម្រងផ្កាគោរពវីញ្ញាណក្ខ័ន្ធព្រះ បរមរតនៈកោដ្ឋព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ នៅមុនអញ្ជើញទៅកាន់វិមានសន្តិភាពដើម្បីការជួបសវនាការរវាងនាយក រដ្ឋមន្ត្រីនៃប្រទេសទាំង២។

ក្នុងដំណើរទស្សនកិច្ច២ថ្ងៃនៅកម្ពុជា, រដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពលកម្ពុជាលោកស៊ុយសែម និងជួបសមភាគី ឡាវលោកដាវវង្ស ផូនកែវ, ចំណែកសម្តេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការ ពារជាតិ នឹងជួបជាមួយសមភាគីឡាវ លោកចាន់សាម៉ន ឆាន់យ៉ាឡាត់, និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោកម៉មប៊ុនហេង និងជួបជាមួយសមភាគីឡាវលោកប៊ុនហ្វេង ភូម៉ាឡៃសិទ្ធ។

គណៈប្រតិភូរាជរដ្ឋាភិបាល ឡាវ នឹងអញ្ជើញជួបសម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភា, និងអញ្ជើញជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភា និងចុងក្រោយបង្អស់ គណៈប្រតិភូរាជរដ្ឋាភិបាលឡាវ នឹង អញ្ជើញក្រាបបង្គំគាល់ព្រះករុណាព្រះមហាក្សត្រខ្មែរ នៅមុនដំណើរអញ្ជើញចាកចេញពីព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកនេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner