កម្ពុជាបន្តតាមដានស្ថានភាពអូមីក្រុង បើទោះបីជាមិនទាន់មានការឆ្លងចូល (Video Inside)

កម្ពុជាកំពុងតាមដានភាពវិវត្តន៍នៃការឆ្លងវីរុសកូវីដបំប្លែងថ្មីឈ្មោះអូមីក្រុង បើទោះជាវីរុសនេះ នៅមិនទាន់មាន វត្តមានចូលមកដល់កម្ពុជាក៏ដោយ។ វីរុសអូមីក្រុង ត្រូវបានរកឃើញដំបូង​នៅ​ដើមខែនេះ នៅក្នុងប្រទេសអា ហ្វ្រិកខាង​ត្បូង ហើយត្រូវបានគេរាយការណ៍ជូនទៅឲ្យ​អង្គការ​សុខភាពពិភព​លោក​កាលពីថ្ងៃពុធ​សប្ដាហ៍មុន ។

ពិភពលោកក្រោយសេចក្តីរាយការណ៍នេះ បានបញ្ចេញសញ្ញាដល់បណ្តាប្រទេសនានាត្រូវមានការប្រុងប្រយ័ត្ន ក្នុងនោះរួមមានកម្ពុជាផងដែរ។ កម្ពុជាបានប្រកាសឲ្យពលរដ្ឋបានដឹងអំពីវីរុសបំប្លែងថ្មីដែលទើបរកឃើញនេះ តាំងពីថ្ងៃសុក្រសប្តាហ៍មុន និងបន្តបញ្ជាក់ប្រាប់ពលរដ្ឋខ្មែរបន្ថែមទៀតនៅថ្ងៃនេះបើទោះបីជាកម្ពុជាមិនទាន់មាន វីរុសបំប្លែងថ្មីអូមីក្រុងនោះក៏ដោយ ។

ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់បន្ថែមថាគិតត្រឹមថ្ងៃនេះ កម្ពុជាមិនទាន់មានករណីឆ្លងវីរុសអូមីក្រុងនោះ ទេ។ សេចក្តីរាយការណ៍ពិភពលោកថ្ងៃនេះ បានឲ្យដឹងថាក្រៅពីការរកឃើញវីរុសថ្មីនេះនៅអាហ្វ្រិកខាងត្បូង, វីរុសអូមីក្រុងនេះ ត្រូវបានគេរកឃើញឆ្លងចូលនៅប្រទេសហូឡង់, ដាណាម៉ាក់, អូស្ត្រាលីនិងប្រទេសអង់គ្លេស ផងដែរ។ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាលោកស្រី លីអានលែន បានថ្លែងថាពិភពលោកកំពុង តែព្រួយបារម្ភចំពោះការរកឃើញវីរុសបំប្លែងថ្មីនេះ និងលោកស្រី បានថ្លែងចំណាត់ការអាចទប់ទល់ គឺការអនុវត្ត តាមវិធានសុខាភិបាលដូចកម្ពុជាបាននិងកំពុងធ្វើបច្ចុប្បន្ននេះ ។

រហូតមកទល់ពេលនេះ ប្រទេសមួយចំនួនជាពិសេសប្រទេសក្នុងតំបន់អាស៊ានដូចជាហ្វីលីពីន និងថៃ ជាដើម បានដាក់ចេញនូវវិធានការណ៍រារាំងអ្នកធ្វើដំណើរមកពីប្រទេស៧នៃទ្វីបអាហ្វ្រិក ក្នុងនោះរួមមានប្រទេស អាហ្វ្រិកខាង ត្បូង, បូស្វាណា​, ណាមីបៀ, ហ្ស៊ីមបាវ៉េ, ឡេសូថូ, អេសវ៉ាទីនី, និង​ម៉ូហ្សំប៊ិក។ ដោយឡែកនៅប្រទេសហ្វីលីពីន គេបានដាក់បញ្ចូលប្រទេស​អូទ្រីស, សាធារណរដ្ឋ​ឆេក, ប្រទេសហុង គ្រី, ហូឡង់, ស្វីស ប៊ែលហ្សិក និងអ៊ីតាលី នៅក្នុងបញ្ជីក្រហមផងដែរ រហូតដល់ថ្ងៃទី ១៥ធ្នូឆ្នាំ២០២១ដោយសារ តែការបង្កាទប់ស្កាត់វីរុសបំប្លែងថ្មីអូមីក្រុង៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner