អប្សរាព្រឹក ៣០ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

BT1  ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី១ ខែធ្នូ ក្រោមការដឹកនំាដោយផ្ទាល់ ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក គ្រី សម្បត្តិ + កាត់ត អាន លោក ប៊ុនហុក)

SB1  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត​ឲ្យ ឯកឧត្តម ម៉ាទីន វែវរ៉ា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ៕ …ឃ្លីប… (អត្ថបទ លោក ថេត វិចិត្រ + រូបភាព កាត់ត លោក ហេង សម្បត្តិ + អាន អ្នកនាង រ័ត្ន ចរិយា)

L1    នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ ឯកភាពគ្នា ៨ចំណុច ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ខណៈ កម្ពុជា ប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់៥០ម៉ឺនដូស ដល់មិត្តឡាវ ៕…ឃ្លីប…(លឹមហួត,ពិសិដ្ឋ,វណ្ណលុក,សុខនេត)

V5    សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីជប់លៀងជូនដល់នាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព ៕…អានផ្ទាល់

L2    ពលរដ្ឋខ្មែរអាមេរិកាំង និងនិស្សិតខ្មែរ រស់នៅតាមបណ្ដារក្រុង និងរដ្ឋមួយចំនួន បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹង លោក សម រង្ស៊ី ដែលឃោសនាបោកប្រាស់ ចង់ឱ្យអាមេរិក ដកសញ្ជាតិអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត អាន លោក វណ្ណលុក)

D2    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ និង ឯកអគ្គរដ្ឋទូតអូស្រ្តាលី អញ្ជើញទស្សនះកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា ៕…អានផ្ទាល់(ដោយ៖អ៊ិត រ៉ាវុធ)

V6    លោក  គង់ គាំ កោតសរសើរ លោក កឹម សុខា ដែល បាន ថ្កោលទោស សម រង្ស៊ី   ៕…អានផ្ទាល់

D3    សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា  ពលរដ្ឋអាចប្ដឹងទៅការិយាល័យប្រជាពលរដ្ឋ នៅពេលមិនពេញចិត្តចំពោះការផ្ដល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ៕…អានផ្ទាល់(ដោយ៖ជា សេឌី)

D1    រដ្ឋមន្រ្តីកក្រសួងទេសចរណ៍ បញ្ជាក់ថា នៅចុងសប្តាហ៍ទី៤ ខែវិច្ឆិកា មានភ្ញៀវចេញដើរទស្សនាជាង១៧ម៉ឺននាក់ ៕…អានផ្ទាល់(ដោយ៖ជា សេឌី)

CH1  វិស័យរដ្ឋ និងឯកជនដាក់ចេញការងារសំខាន់ ដើម្បីសម្រួលដល់ការទទួលទេសចរអន្តរជាតិ៕…អានផ្ទាល់

D5    អគ្គនាយកអន្តោប្រវេសន៍ បញ្ជាក់ថា ចាប់ពីថ្ងៃបើកទទួលទេសចរដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កមក មានភ្ញៀវបរទេសចូលមកកម្ពុជាជាង៦ពាន់នាក់ ៕…អានផ្ទាល់(ដោយ៖ជា សេឌី)

D7    អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១  បានចេញសេចក្ដីសម្រេចស្ដីពីការដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស ជាលក្ខណៈឯកជន ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។  សេចក្ដីសម្រេចនេះ គឺដើម្បីបន្តទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​៕…អានផ្ទាល់…ចប់ (ដោយ៖ជា សេឌី)

V3      រាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក ៕…អានផ្ទាល់

វគ្គទី២៖

D4    ឯកឧត្តម ជា សុផារ៉ា ដឹកនាំមន្ត្រីជាន់ខ្ពស់ជាច្រើនរូប និងអាជ្ញាធរខេត្ត រួមនិងមន្ត្រីជំនាញពាក់ព័ន្ឋក្នុងខេត្តកំពង់ឆ្នំាង ប្រជុំបន្ទាន់មួយ ដើម្បីចេញប្រតិបត្តការ  បង្ក្រាប ការរុករានដីព្រៃលិចទឹក ៕…អានផ្ទាល់ (ដោយ៖ សុខ គឹមសៀន)

D6    រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំតាមប្រព័ន្ធហ្សូម ស្តីពីវិធានការការពារតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប …អានផ្ទាល់(ដោយ៖ចេង ពុំ)

BH1  កាកសំណល់ឧស្សាហកម្ម និងកសិកម្ម ជាង១សែនតោន ត្រូវបានកែច្នៃ ដោយ Chip Mong Ecocycle ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សិលា សារិន)

N01- ស្រុកល្វាឯម ចំណាយថវិការ ៧៧ លានរៀល រៀបចំពិធីអុំទូកអបអរសាទរ ខួប៣ឆ្នាំ នៃការដាក់ បញ្ចូលល្ខោនខោល៕ …ឃ្លីប (សម្រួលអត្ថបទ អាន កាត់ត សុខ ណេត)

BH7  បញ្ជាការដ្ឋានសឹករងកំពង់ធំ បើកកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពចំនួនទ័ព ចំនួនកូន និងយុទ្ឋោបករណ៍របស់កងទ័ពគ្រប់ប្រភេទ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ប៊ុន រដ្ឋា)

BH2  រដ្ឋបាលខេត្តរតនគិរី រៀបចំវគ្គបណ្ដុះបណ្ដាល រំលឹកឡើងវិញ ស្ដីពី ប្រព័ន្ធប្រកាសឲ្យដឹងមុន ១២៩៤ និងឧបករណ៍ស្ដង់ដាមនុស្សធម៌ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក គតិ យុត្ត)

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G2    ចិន​បញ្ជូន​យន្តហោះ​ចម្បាំង​​ចំនួន​ ២៧គ្រឿង​ចរាចរណ៍​នៅ​​​ដែន​អាកាស​របស់​តៃវ៉ាន់៕ …អានផ្ទាល់…

G5    វ៉ារ្យ៉ង់​អូមីក្រុង​ឆ្លង​នៅ​​ប្រទេស​កាន់​តែ​ច្រើន​ ខណៈ​អ្នក​វិទ្យាសាស្រ្ត​កំពុង​ព្យាយាម​​រក​មើល​ពី​ភាព​ខុស​ប្លែក​​៕ …អានផ្ទាល់…

G1    អង់គ្លេស​ត្រូវការ​​កិច្ច​ពិភាក្សា​វិបត្តិ​អន្តោប្រវេសន៍​ «បន្ទាន់» ​ជាមួយ​អឺរ៉ុប​ ក្រោយពេល​មាន​ការ​​បដិសេធ​មិន​ឱ្យ​ចូល​រួម​៕ …អានផ្ទាល់…

G3    ជប៉ុនចាប់ផ្តើមគម្រោងរ៉ុក្កែតដែលអាចប្រើឡើងវិញបាន តាមក្រុមហ៊ុន SpaceX របស់លោក Elon Musk៕ …អានផ្ទាល់…

G4    ​មីយ៉ាន់ម៉ា​៖ការ​ប្រ​យុទ្ធ​ជាមួយ​នឹង​គូ​ប្រជែង​នៅតែបន្ត​ ខណៈ​អន្តរជាតិ​​អំពាវនាវ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា៕ …អានផ្ទាល់…

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

IMG ចាប់ពីកម្ពុជានាំចូលប្លាស្ទិកជាង២៥ឆ្នាំមុន ការប្រើប្រាស់ប្លាស្ទិកមានការកើនឡើងជាគំហុករហូតមកដល់បច្ចុប្បន្ន។ ការកើនឡើងនេះ បង្ករឡើងដោយកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់ការវេចខ្ចប់ផ្សេងៗ ពិសេសកង្វះចំណេះដឹងក្នុងការញែកសំរាម។ ហេតុអ្វីត្រូវប្រើថង់បរិស្ថាន? …ឃ្លីប…

-ហោរាសាស្រ្តអាជីពប្រចាំថ្ងៃអង្គារ៍ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១៕…អានផ្ទាល់

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner