នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថ្មីជប៉ុនពិភាក្សាគ្នាលើកដំបូងតាមប្រព័ន្ធអនឡាញ (Video Inside)

នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុន បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូនៅថ្ងៃ ទី១ធ្នូនេះ ដោយកិច្ចពិភាក្សាបានផ្តោតលើទំនាក់ទំនងទ្វេភាគី, តំបន់ និងលើឆាកអន្តរជាតិ។ លោក ហ៊្វូមីអូ គីស៊ី ដា បានក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុនចាប់តាំងពីថ្ងៃទី៤តុលាឆ្នាំ២០២១។

ជប៉ុនគឺជាប្រទេសដែល បានបញ្ជួនកងកម្លាំងស្ម័គ្រចិត្តរបស់ខ្លួនចេញក្រៅប្រទេសលើកដំបូងក្នុងបេសកកម្មអង្គការសហប្រជាជាតិ អ៊ុនតាក់ក្នុងប្រទេសកម្ពុជា និងជប៉ុនជាប្រទេសដែលបានជួយកម្ពុជាជាច្រើនលើការធ្វើឲ្យមានសន្តិភាពក្នុងប្រ ទេសនិងការផ្តល់ជំនួយស្តារនិងអភិវឌ្ឍន៍ផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner