លោក កឹម សុខា ប្រាប់ សម រង្ស៊ី ថា លោកមិនមានការរងគំរាមពីអ្នកណាម្នាក់ឡើយ (Video Inside)
អតីតមេដឹកនាំគណបក្សប្រឆាំងលោកកឹមសុខាបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកបញ្ជាក់ថាលោកមិន ដែលមានការរងគំរាមកំហែងពីអ្នកណាម្នាក់ឡើយ។ ការសរសេរបញ្ជាក់លើបណ្តាញសង្គមជាផ្លូវការនៅថ្ងៃ ទី១ ធ្នូ ជុំវិញការមិនរងនឹងអំពើគំរាមកំហែងនេះ បានធ្វើឡើងបន្ទាប់ពីមេខ្លោងក្រុមឧទ្ទាមលោកសមរង្ស៊ី បានសរសេរ ចោទថា លោកកឹមសុខាបានរងការគំរាមកំហែងពីសំណាក់លោកហ៊ុនសែនដែលចាប់យកលោកកឹម សុខា ធ្វើ ជាចំណាប់ខ្មាំង។
ការចោទរបស់ទណ្ឌិតសមរង្ស៊ីអំពីការគំរាមកំហែងនេះ គឺនៅក្រោយពេលដែលលោកកឹមសុខា បានសរសេរតាមបណ្តាញសង្គមនៅថ្ងៃទី២៨វិច្ឆិកាបញ្ជាក់ថាលោកមិនជាប់ពាក់ព័ន្ធជាមួយនឹងសមរង្ស៊ីនោះទៀត ទេ ដូច្នេះការប្រើពាក្យកឹមសុខានិងសមរង្ស៊ីជាមនុស្សតែមួយនោះ គឺមិនមែនជាការពិតនោះឡើយ។ ប៉ុន្តែលោក សមរង្ស៊ីនៅតែបន្តព្យាយាមបិទបាំងនូវអំពើលាក់ពុតរបស់ខ្លួន និងចោទថាសម្តីលោកកឹមសុខានោះ គឺដោយសារ តែលោកត្រូវបានចាប់ជាចំណាប់ខ្មាំង។ លោកកឹមសុខា នៅថ្ងៃទី១ធ្នូនេះ បានសរសេរបញ្ជាក់ទៀតថាលោកមិន បានរងនឹងការគំរាមកំហែងណាមួយនោះឡើយ។ លោកបានសរសេរក្នុងហ្វេសប៊ុកថា “ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើ បានទៅតាមលទ្ធភាព, កាលៈទេសៈ និងដោយឆន្ទៈពិតរបស់ខ្ញុំ។ ខ្ញុំមិនធ្វើតាមអ្នកណាគំរាមបង្ខំខ្ញុំឡើយ ជាពិ សេសអ្វីដែលខ្ញុំផ្សព្វផ្សាយក្នុងផេកផ្លូវការរបស់ខ្ញុំ”។
នៅជាមួយនឹងការបញ្ជាក់អំពីការមិនគំរាមកំហែងនោះ លោកកឹមសុខានៅបានបញ្ចេញរូបថតជាច្រើនសន្លឹកថែមទៀតនូវសកម្មភាពរបស់លោកនៅក្នុងស្រុក ដូចជា សកម្មភាពនៅក្នុងវត្តអារាម, សកម្មភាពជួបមន្ត្រីទូតបរទេស, សកម្មភាពផ្តល់អំណោយជាម៉ាស់ដល់ពលរដ្ឋនៅ ជនបទនិងការបង្ហោះសារព្រះមហាក្សត្រក្នុង Page បណ្តាញសង្គមរបស់លោកជាដើម ដែលបង្ហាញពីអ្វីដែល លោកបានធ្វើដោយគ្មានអំពើគំរាមកំហែង។
ការបញ្ជាក់របស់លោកកឹមសុខាតាមបណ្តាញហ្វេសប៊ុកថ្ងៃទី១ធ្នូនេះ ត្រូវគេបញ្ជាក់ថា គឺជាការបង្ហាញម្តងទៀត ដើម្បីកុំឲ្យទណ្ឌិតសមរង្ស៊ីនោះចេះតែប្រើប្រាស់នយោបាយបោកប្រាស់កឹមសុខានិងសមរង្ស៊ីជាមនុស្សតែមួយ ដើរកុហកខ្មែរនៅក្រៅស្រុក៕