តួលេខឆ្លងកូវីដ១៩ស្ថិតក្នុងខ្ទង់២០ករណី៦ថ្ងៃជាប់គ្នា (Video Inside)
តួលេខឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានស្ថិតក្នុងខ្ទង់២០ករណីជា ដដែលក្រោយការធ្លាក់ចុះពី៣០ករណីប្រមាណ៦ថ្ងៃជាប់គ្នាមកនេះ។ តួលេខឆ្លងថ្ងៃនេះ មាន២៦ករណី។
យោង តាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន២៦ករណីនោះ ការឆ្លងចូលក្នុងសហគមន៍ មានចំនួន២២ ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន៤ករណីផងដែរ។
កម្ពុជាគិតត្រឹមថ្ងៃទី១ ខែធ្នូ ការ ឆ្លងសរុបទូទាំង ប្រទេសមានចំនួន១២ម៉ឺន១៦០ករណី, ចំណែកការ ព្យា បាល ជាសះស្បើយមានចំនួន១១ម៉ឺន៦ពាន់៥២៩ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៤នាក់ ក្នុងនោះអ្នកមិន បាន ចាក់វ៉ាក់សាំងមានចំនួន២នាក់។ ចំនួនអ្នកស្លាប់សរុបដោយសារកូវីដ១៩មានសរុបចំនួន២ពាន់៩៤៤នាក់៕