ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងថ្មី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីប្រតិបត្តិរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត

      ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានជួបសំណេះសំណាល ជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្នុងជួរគណៈកម្មាធិការសាខា និងមន្រ្ដីប្រតិបត្តិសាខា នៅទីស្នាក់ការសាខា កក្រក.ខេត្ត នៅរសៀល ថ្ងៃទី០១ខែធ្នូឆ្នាំ២០២១នេះ ក្នុងគោលបំណងផ្តោតសំខាន់ ដើម្បីបើកកិច្ចពិភាក្សាផ្លាស់ប្តូរនូវទស្សនៈគំនិតក្នុងការបែងចែកតួនាទីនិងប្រគល់នូវភារកិច្ចចំពោះមុខក្នុងការពង្រឹងសមត្ថភាពការងារថ្មី របស់គណៈកម្មាធិការសាខាថ្មីនិងដើម្បីជួយនូវក្នុងការងារពង្រឹង របៀបរបបការងារ និងតួនាទីភារកិច្ច របស់មន្ត្រីប្រតិបត្តិសាខា និងជម្រុញដល់ការងារកៀងគរស្វះស្វែងរកថវិកាពីសប្បុរសជននានានៅក្នុងខេត្ត និងពីឥស្សរជនក្រុមការងារចុះជួយខេត្តស្រុកក្រុង និងពីបណ្តាក្រុមហ៊ុននានា។ និងដើម្បីបំពេញភារកិច្ចមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកខ្លាំង និងពលរដ្ឋដែលងាយរងគ្រោះ នៅក្នុងខេត្ត។

      អ្វីដែលគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងថ្មី ផ្តោតនូវការយកចិត្តទុកដាក់នោះ គឺការពង្រឹងនិងរក្សាសាមគ្គីភាពផ្ទៃក្នុង នូវជួរគណៈកម្មាធិការសាខា ដើម្បីពង្រឹងដល់ការដឹកនាំនិងតម្រង់ទិស ដល់ក្រុមប្រតិបត្តិសាខាទាំងមូល ឱ្យអនុវត្តឲ្យបានល្អនូវតួនាទីនិងភារកិច្ចស្នូលនៃការងាររបស់ខ្លួនឲ្យបានសមស្រប និងឆ្លើយតបទៅនិងយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា និងទទួលយកនូការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងគណម្មាធិការសាខា ដើម្បីរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដោយស្មារីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុនិងដើម្បីមនុស្សធម៌ តាមរយៈការប្រមូលកម្លាំង ដើម្បីរួមចំណែកក្នុងការកាត់បន្ថយនូវទុក្ខកង្វល់និងការលំបាករបស់ជនរងគ្រោះនិងជនងាយរងគ្រោះនៅក្នុងខេត្តបាត់ដំបង។ និងជាពិសេសផ្តោតសំខាន់ក្នុងការពង្រឹងនិងជំរុញនូវការងារផ្សព្វផ្សាយពីសកម្មភាពរបស់សាខា តាមរយៈនៃបណ្តាញផ្សព្វផ្សាយផ្សេងៗ ឱ្យបានទូលំទូលាយបន្ថែមទៀត៕   (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner