រុស្ស៊ី៖ សហរដ្ឋអាមេរិកមិនគួរអះអាងថា ខ្លួនជា “សញ្ញានៃលទ្ធិប្រជាធិបតេយ្យ” ទេ
មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលមានបញ្ហាជាច្រើននៅក្នុងផ្ទះខ្លួនឯងនោះ មិនអាច និងមិនគួរអះអាងថា ពួកគេជា “សញ្ញានៃលទ្ធិប្រជាធិបតេយ្យ”ឡើយ។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបានអត្ថាធិប្បាយលើ “កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ” របស់សហរដ្ឋអាមេរិកនាពេលខាងមុខនេះថា ប្រទេសលោកខាងលិចមានបញ្ហារ៉ាំរ៉ៃជាច្រើន ទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ ការគ្រប់គ្រងការបោះឆ្នោត អំពើពុករលួយ និងសិទ្ធិមនុស្ស។ បន្ថែមលើនេះ ក្រសួងការបរទេសរុស្ស៊ីបានចង្អុលបង្ហាញអំពី “ការលាក់ពុត” នៅស្នូលនៃកិច្ចប្រជុំកំពូលនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ និងទី១០ ខែធ្នូខាងមុខ តាមគំនិតផ្តួចផ្តើមរបស់រដ្ឋបាលលោក ចូ បៃដិន។
បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ “យើងជំរុញដៃគូរបរទេសទាំងអស់កុំឱ្យចូលរួមក្នុងកិច្ចប្រជុំលទ្ធិប្រជាធិបតេយ្យ មិនមែនដើម្បីគូសបន្ទាត់បែងចែកថ្មីទេ ប៉ុន្តែត្រូវត្រឡប់ទៅគោរពច្បាប់អន្តរជាតិ និងទទួលស្គាល់ក្នុងការអនុវត្តគោលការណ៍សមភាពអធិបតេយ្យភាពរបស់រដ្ឋដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ដោយឡែកមន្ត្រី និងអ្នកជំនាញរុស្ស៊ីក៏បានរិះគន់កិច្ចប្រជុំកំពូលនេះដែរថា មានផលចំនេញតែចំពោះផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ៕ ប្រភព៖ ស៊ីនហួរ



