សម្តេចតេជោ នឹងបំពេញទស្សនកិច្ច២ថ្ងៃនៅមីយ៉ាន់ម៉ា ក្រោយជួបរដ្ឋមន្ត្រីការបរទេស (Video Inside)
ប្រមុខដឹកនាំនៃប្រទេសកម្ពុជាសម្តេចតេជោហ៊ុនសែន ត្រៀមនឹងបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃក្នុងប្រទេស មីយ៉ាន់ម៉ាដែលជាដំណើរទស្សនកិច្ចមួយបង្ហាញនូវកិច្ចប្រឹងប្រែងរកការសម្រុះសម្រួលមួយលើបញ្ហាផ្ទៃក្នុងរបស់ ប្រទេសមីយ៉ាន់ម៉ា។ ការបញ្ជាក់នូវដំណើរគ្រោងបំពេញទស្សនកិច្ចរវាងពីថ្ងៃទី៧និង៨មករាឆ្នាំ២០២២ បានធ្វើ ឡើងបន្ទាប់ពីប្រមុខដឹក នាំរាជរដ្ឋាភិបាលកម្ពុជាទើបបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក វុនណា ម៉ូងល្វីន នា វិមានសន្តិភាព។
ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជាជាមួយនឹងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាដែលជាបេសកជនពិ សេសរបស់ប្រធាន ក្រុមប្រឹក្សារដ្ឋនិងនាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ាផងដែរនោះ ត្រូវគេចាត់ទុកថាដើម្បីស្វែងរកមធ្យោ បាយ ធ្វើយ៉ាងណា អោយអាស៊ានមានកិច្ចសហប្រតិបត្តិការនិងមានសាមគ្គីភាពល្អឡើងវិញរវាងប្រទេសអាស៊ាន ទាំង១០។
ជំនួបពិភាក្សាការងាររវាងសម្តេចតេជោហ៊ុនសែន ជាមួយនឹងមន្ត្រីបេសកជនមីយ៉ាន់ម៉ានៅថ្ងៃ ទី៧ធ្នូ ឆ្នាំ២០២១ នៅមិនទាន់មានការបញ្ជាក់ជុំវិញខ្លឹមសារពិស្តារនៅឡើយទេ ប៉ុន្តែនៅក្រោយកិច្ចពិភាក្សានោះរួច, មន្ត្រី រាជរដ្ឋាភិ បាលបានបញ្ជាក់ថាសម្តេចនឹងអញ្ជើញបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃគឺនៅថ្ងៃទី៧និង៨មករានៅប្រ ទេសមី យ៉ាន់ម៉ាបន្ថែមទៀត។
នៅថ្ងៃទី៧ធ្នូដដែលនេះផងដែរ, រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានអញ្ជើញជួបរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់សុខុន។ លោកប្រាក់សុខុនដែលជាឧបនាយករដ្ឋមន្ត្រី បានសរសេរក្នុងបណ្តាញសង្គមថា កិច្ចសន្ទនាត្រង់ ទៅត្រង់មករវាងរូបលោកជាមួយនឹងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា គឺជាមូលដ្ឋានគ្រឹះនៃការងារការទូត។ លោក ប្រាក់សុខុនបញ្ជាក់ទៀតថា ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ានេះ នឹងជួយពង្រឹងទំនាក់ទំនង ទ្វេភា គី, កសាងទំនុកចិត្ត និងការយោគយល់ គ្នាទៅវិញទៅមក ព្រមទាំងជួយត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈម រួម ក្នុងតំបន់ផងដែរ។
លោក ប្រាក់ សុខុន បានថ្លែងថាកម្ពុជានឹងប្រឹងឱ្យអស់ពីសមត្ថភាពក្នុងការប្រកាន់ខ្ជាប់នូវ ចំណុចស្នូលនៃមូលបទរបស់អាស៊ាន ស្តីពីការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ លោកបានថ្លែងបន្តថា កម្ពុជានិងប្រទេសសមាជិកអាស៊ានទាំងអស់ នឹងខិតខំជួយរកដំណោះស្រាយឈ្នះ-ឈ្នះ សម្រាប់មីយ៉ាន់ម៉ា ប្រកបដោយប្រសិទ្ធភាព។ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីទៅមីយ៉ាន់ម៉ា នៅខែមករាខាងមុខនេះនឹងប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា។
មីយ៉ាន់ម៉ា គឺជាប្រទេសសមាជិកមួយក្នុងចំណោមប្រទេសទាំង១០របស់អាស៊ាន ប៉ុន្តែស្ថានការណ៍នយោ បាយ ផ្លាស់ប្តូរក្នុងប្រទេសចាប់តាំងដើមខែកុម្ភៈឆ្នាំ២០២១ ដោយសារមានទំនាស់ផ្ទៃក្នុងរហូតដល់ការឃាត់ខ្លួន លោក ស្រីអង់សានស៊ូជី និងមន្ត្រីពាក់ព័ន្ធក្នុងរដ្ឋាភិបាលរបស់លោកស្រីនោះមក បាននាំឲ្យមានការដាក់សម្ពាធ លើប្រ ទេសមីយ៉ាន់ម៉ា ក្នុងការស្វែងជម្រុញរកសន្តិភាពនិងមាគ៌ាលទ្ធិប្រជាធិបតេយ្យសាឡើងវិញដល់រដ្ឋាភិបាលក្រុង ណៃពិដោ។ ប្រទេសមួយចំនួនដែលឈឺឆ្អាលនឹងស្ថានការណ៍មីយ៉ាន់ម៉ា ត្រូវគេរាយការណ៍ថាបានស្នើឳ្យមីយ៉ាន់ ម៉ាអនុវត្តនូវនយោបាយឈ្នះ ឈ្នះរបស់កម្ពុជា ដូចជាអ្វី ដែលកម្ពុជាធ្លាប់បំបាត់សង្គ្រាមស៊ីវិល និងធ្វើឲ្យប្រ ទេស អស់សង្គ្រាម និងមាន សន្តិភាពសាឡើងវិញក្នុងប្រទេសកម្ពុជាកន្លងមក៕