មេបញ្ជាការកងទ័ពជើងគោកកម្ពុជាអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅថ្ងៃតំកល់ចុងក្រោយ (Video Inside)

អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុន្នី បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិនារសៀលថ្ងៃទី៧ ធ្នូ នេះ។

សម្តេចក្រុមព្រះ បានយាងចូលព្រះទិវង្គតកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រ ទេសបារាំង ក្នុងព្រះ ជន្មាយុ៧៧ព្រះវស្សាដោយព្រះរោគាពាធ។ ព្រះសពរបស់ព្រះអង្គ ត្រូវបានដឹកដង្ហែតាម ជើងយន្តហោះ ពិសេសពីប្រទេសបារាំងមកដល់រាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យកន្លងមកនេះ។ ព្រះសពបាន រក្សានិង តម្កល់ ទុកនៅព្រះដំណាក់លើផ្លូវសម្តេចប៉ាន់, សង្កាត់បឹងរាំង នៃខណ្ឌដូនពេញ។ ព្រះរាជពិធីបូជាព្រះសពរបស់ ព្រះអង្គ នឹងត្រូវធ្វើ នៅថ្ងៃទី៨ធ្នូស្អែកនេះ។

រាជរដ្ឋាភិបាល កម្ពុជា បានសម្រេចយកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ គឺជាថ្ងៃកាន់ទុក្ខផ្លូវការ ក្នុង ការយាងចូលទីវង្គត របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ។ យោងតាមសារាចរណ៍ណែនាំរបស់ក្រសួងទេស ចរណ៍អាជីវកម្មខារ៉ា អូខេ, KTV, ក្លឹប កម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំង រាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវ កម្មរយៈពេល មួយថ្ងៃ គឺនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ។

សម្តេចក្រុមព្រះ ទ្រង់ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤។ ព្រះអង្គគឺជាព្រះរាជច្បងរបស់ព្រះមហាក្សត្រ ខ្មែរបច្ចុប្បន្នប៉ុន្តែមានព្រះមាតាទីទៃ។ ព្រះមាតារបស់សម្តេចក្រុមព្រះ គឺអ្នកម្នាង ផាត់ កាញ៉ុល ដែលជានាថការី ក្នុងព្រះបរមរាជវាំង។ សម្តេចក្រុមព្រះ មានព្រះរាជបុត្រានិងព្រះរាជបុត្រី ៥ព្រះអង្គរួមមាន៖ អ្នកអង្គម្ចាស់ នរោ ត្តមចក្រាវុឌ្ឍ, អ្នកអង្គម្ចាស់ នរោត្តម សីហឫទ្ធ, អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី, អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ និងអ្នកអង្គម្ចាស់ នរោត្តម រ៉ាណាវង្ស។

សម្តេចក្រុមព្រះ ធ្លាប់បានប្រឡូកក្នុងវិស័យនយោបាយកន្លង មកនេះផងដែរ។ ព្រះអង្គធ្លាប់យាងបំពេញព្រះរាជតួនាទីជានាយករដ្ឋមន្ត្រីទី១ រវាងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានយាងបំពេញព្រះរាជតួនាទីជាព្រះប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner