សវនាការលើ សម រង្ស៊ី និងបក្ខពួកបន្តទៅសប្តាហ៍ក្រោយ (Video Inside)

សវនាការតុលាការលើសំណុំរឿងសម រង្ស៉ី និងអ្នកពាក់ព័ន្ធសរុប៤២នាក់ នៅក្នុងផែនការផ្តួលរំលំ «៩វិច្ឆិកា» ឆ្នាំ២០១៩ ត្រូវបានលើកបន្តទៅសប្តាហ៍ក្រោយ បន្ទាប់ពីបានធ្វើសវនាការរយៈពេលមួយព្រឹកថ្ងៃទី៧ធ្នូនេះ។ មន្ត្រី តុលាការបានថ្លែងថារឿងក្តីសម រង្ស៉ី និងអតីតថ្នាក់ដឹកនាំសកម្មជនក្រុមប្រឆាំងក្រៅច្បាប់សរុប៤២នាក់ ដែល ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈ«ផែនការ៩វិច្ឆិកា» នឹងត្រូវលើកបន្តទៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

ព្រឹត្តិការណ៍៩វិច្ឆិកា គឺជាព្រឹត្តិការណ៍ប៉ុន ប៉ងធ្វើរដ្ឋប្រហារមួយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយឈ្មោះ សមរង្ស៊ី។ មេខ្លោងក្រុមឧទ្ទាមសមរង្ស៊ី បានប្រើសម្តីញុះញង់កងកម្លាំងប្រដាប់ អាវុធត្រូវបំបែរចុងកាណុង ប្រឆាំង រាជរដ្ឋាភិបាល,ប្រើសម្តីសន្យាផ្តល់លុយកាក់ឲ្យកងកម្លាំងនិងពលរដ្ឋណាដែលងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល , ប្រើសម្តីញុះញង់លើកគ្នាឡោមព័ទ្ធការិយាល័យធ្វើការរដ្ឋបាលតាមមូលដ្ឋាន និង សម្តីជម្រុញសកម្មជនត្រូវ ប្រថុយជីវិតបង្ហូរឈាម ដោយយកលំនាំតាមបដិវត្តន៍មួយដែលធ្លាប់ បានកើតឡើងក្នុង ប្រទេសហ្វីលីពីនកាល ពីឆ្នាំ១៩៨៦៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner