រុស្សី និងឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនជុំវិញកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា ទោះបីជាមានហានិភ័យរងការដាក់ទណ្ឌកម្មពីអាមេរិកក៏ដោយ

អត្ថបទដោយ៖
AMS OneMinute

នៅថ្ងៃទី៦ ធ្នូ រុស្សី និងឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនជុំវិញកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា ទោះបីជាមានហានិភ័យរងការដាក់ទណ្ឌកម្មពីអាមេរិកក៏ដោយ។

កិច្ចព្រមព្រៀងទាំងនេះរួមមាន កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងយោធាប្រទេសទាំងពីរ បញ្ហាផ្គត់ផ្គង់ និងអភិវឌ្ឍន៍អាវុធ ព្រមទាំងឧបករណ៍យោធា និងកិច្ចសន្យាផលិតកាំភ្លើង AK-203 ចំនួន ៥០០ ០០០ដើមនៅរដ្ឋអ៊ូតតា ប្រាដេសនៃប្រទេសឥណ្ឌា។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការនេះ អាមេរិក បាននិយាយថា ឥណ្ឌានឹងប្រឈមការដាក់ទណ្ឌកម្មក្រោមច្បាប់ស្ដីពីការប្រឆាំងសត្រូវ និងអ្នកដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសត្រូវ។

ជាក់ស្ដែង អាមេរិកធ្លាប់បានប្រើច្បាប់នេះដាក់ទណ្ឌកម្មលើសមាជិកមួយចំនួននៃកងទ័ពចិន ដែលពាក់ព័ន្ធទៅនឹងការនាំចូលយន្តហោះចម្បាំង និងមីស៊ីលការពារដែនអាកាសពីរុស្សី ព្រមទាំងក្រុមហ៊ុនអាល្លឺម៉ង់ដែលពាក់ព័ន្ធនឹងគម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream 2 របស់រុស្សី។

ប្រភព៖ Newsweek

ads banner