អប្សរាព្រឹក ០៨ វិច្ឆិកា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
C8 ក្រសួងធនធានទឹកបញ្ជាក់ថា ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន បន្តចុះត្រជាក់ដល់១៧អង្សាសេចាប់ពីថ្ងៃទី៨-១៤ ខែធ្នូ៕…អានផ្ទាល់(ដោយ៖ជាសេឌី)
SB1 សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតថ្មី សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចំានៅកម្ពុជា ៕ …ឃ្លីប… ( អត្ថបទ លោក ថេត វិចិត្រ + រូបភាព កាត់ត លោក ហេង សម្បត្តិ + សម្លេង អ្នកនាង រ័ត្ន ចរិយា)
V1 ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផល នៃទស្សនកិច្ចការងាររបស់ឯកឧត្តម វុនណា ម៉ោង ល្វីនរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០២១៕…អានផ្ទាល់
L1 សម្តេចតេជោ ហ៊ុន សែន នឹងធ្វើទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា នាដើមខែមករា ឆ្នាំក្រោយ តាមការអញ្ជើញ របស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា៕ …ឃ្លីប… (អត្ថបទ រូបភាព លោក វ៉េង លឹមហួត លោក សួង ពិសិដ្ឋ + កាត់ត អាន លោក ស៊ូ វណ្ណលុក)
C6 ក្រសួងសុខាភិបាល ទទួលជំនួយពីរដ្ឋាភិបាលសិង្ហបុរី ដើម្បីទប់ស្កាត់ ជំងឺកូវីដ-១៩ ៕…អានផ្ទាល់(ដោយ៖ជាសេឌី)
L2 ធនាគារជាតិនៃកម្ពុជា នឹងធ្វើជាប្រធាន ក្រុមប្រឹក្សាទេសាភិបាល ឆ្នាំ២០២៣ ដែលក្នុងនោះ ធនាគារជាតិនៃកម្ពុជា នឹងដើរតួនាទីសំខាន់ ក្នុងការដឹកនាំ ការសម្រេចចិត្ត ផ្នែកគោលនយោបាយចម្បងៗ របស់មជ្ឈមណ្ឌលស៊ាសិន ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក វ៉េង លឹមហួត + កាត់ត លោក ស៊ូ វណ្ណលុក + អាន អ្នកនាង ដាលិន កន្និកា)
V2 ថ្ងៃនេះ សម្ដេចក្រុមព្រះ នឹងត្រូវរៀបចំពិធីថ្វាយព្រះភ្លើង ហើយក៏ជាថ្ងៃត្រូវកាន់ទុក្ខទូទាំងប្រទេស៕…អានផ្ទាល់
វគ្គទី២៖
C9 អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តក្រើនរំលឹកពីឱសានវាទ ឲ្យម្ចាស់រថយន្តចង្កូតឆ្វេងទៅបង់ពន្ធ-អាករឲ្យបានក្នុងខែធ្នូនេះ ចំណែក រថយន្តចង្កូតស្ដាំ បន្តបន្ធូរបន្ថយពន្ធ-អាករ ១០ភាគរយរហូតដល់ថ្ងៃទី៣០មិថុនា ឆ្នាំក្រោយ ដើម្បីមានពេលវេលាក្នុងការកែចង្កូតពីស្ដាំមកឆ្វេង ឲ្យស្របតាមច្បាប់តាមច្បាប់ចរាចរណ៍ផ្លូវគោករបស់លកម្ពុជា៕..ឃ្លីប
C3 ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើសិក្ខាសាលាផ្សព្វផ្សាយពីនីតិវិធី និងពីការផ្ទេរមុខងារមួយចំនួនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មកពីខេត្តចំនួន៥ ដើម្បីលើកកម្ពស់ នៃការបម្រើសេវាសាធារណៈជូនពលរដ្ឋ ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)
C2 ឯកឧត្តម ជា សុផារ៉ា កំណត់ដាក់ចេញនូវយន្តការ និងវិធានការម៉ឺងម៉ាត់ ដើម្បីបញ្ចប់ពីការ ទន្រ្ទានដីព្រៃលិចទឹកខុសច្បាប់ ដែលកើតមាន នៅក្នុងខេត្តបាត់ដំបង ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)
BH3 អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការក្ដៅគគុក ដកហូតដីព្រៃលិចទឹក និងដីគម្របព្រៃឈើឆ្នាំ ២០០២ របស់រដ្ឋ ក្នុងស្រុកទឹកផុស ដែលត្រូវបានរងការ រំលោភបំពាន ដោយជនខិលខូចមួយចំនួន យកធ្វើជាកម្មសិទ្ធកន្លងមក ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សុខ គឹមស៊ាន)
C1 ឯកឧត្តម វ៉ី សំណាង បញ្ជាក់ថា អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងរមណីយដ្ឋានធម្មជាតិខ្នងផ្សារ និងអាចធ្វើដំណើរលើថ្នល់កៅស៊ូឆាប់ៗនេះ៕…អ្នកនាង ឈុន លីដា…ឃ្លីប…
C7 រង្វង់មូលស្រអែមខេត្តព្រះវិហារ ត្រូវបានដាក់សម្ភោធជាផ្លូវការ ដើម្បីជាការលើកមុខមាត់ និងទាក់ទាញភ្ញៀវទេសចរណ៍ ៕…អានផ្ទាល់(ដោយ៖ជាសេឌី)ទេសរដ្ឋមន្ត្រី
C4 ក្រុមការងារ សហគមន៍ទេសចរណ៍បន្ទាយឆ្មារ និងព្រះសង្ឃខ្មែរសុរិន្ទ បាននិមន្ត ឡើងទៅលើកំពូលភ្នំ ចំនុចបង្គោលព្រំដែនកម្ពុជា-ថៃ ដើម្បីស្វែងយល់សក្តានុពលធម្មជាតិ ។…លោកគៀន ច័ន្ទហ៊ីន …ឃ្លីប…
C5 ការជ្រើសរើសបន្សុទ្ធពូជស្រូវ បានល្អ នាំឲ្យប្រជាកសិករទទួលបានទិន្នផលខ្ពស់។…លោក គៀន ច័ន្ទហ៊ីន …ឃ្លីប…
BH1 សមាគមគ្រូពេទ្យ ខ្មែរ-បារាំង និងសមាគម អេស អូ អេសខេមបូដីយេនគីដ្ស-វែរណុង ចុះពិនិត្យ ព្យាបាលជំងឺជូនពលរដ្ឋ នៅក្រុងបាវិត ដោយឥតគិតថ្លៃ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក នុត នាង + កាត់ត លោក ប៊ុន ហុក + អាន កញ្ញា នុច)
BH2 អាគារ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ដែលជាអំណោយដ៏ថ្លៃថ្លា របស់នាយឧត្តមសេនីយ៏ សៅ សុខា ត្រូវបានធ្វើពិធីក្រុងពាលី នៅថ្ងៃនេះ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក នុត នាង + កាត់ត លោក ប៊ុន ហុក + អាន កញ្ញា នុច)
វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ
G6 វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១៣,៨៤០ករណី» និងស្លាប់ ២១៧នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ ៕…អានផ្ទាល់
G1 ក្រុមហ៊ុនវ៉ាក់សាំងមួយ បញ្ជាក់ថា រលកបន្ទាប់ អាចបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនជាងរលកមុនទៀត៕…អានផ្ទាល់
G2 ចំនួនឆ្លងវ៉ារ៉្យង់អូមីក្រុងកើនឡើង ធ្វើឱ្យអឺរ៉ុបមានភាពច្របូកច្របល់៕…អានផ្ទាល់
G4 វិភាគ ៖ តើការដាក់ចេញវិធានការរឹតត្បិតភ្លាមៗ ប្រឆាំង Omicron ជារឿងត្រឹមត្រូវ ដែរឬទេ? ៕…អានផ្ទាល់
G3 អាមេរិកប្រកាសធ្វើពហិការការទូតកីឡាអូឡាំពិកក្រុងប៉េកាំង៕…អានផ្ទាល់
G5 លោក បៃដិន នឹងប្រាប់ លោក ពូទីន ថា រុស្ស៊ីនឹងប្រឈមមុខនឹងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត ប្រសិនបើហ៊ានឈ្លានពានអ៊ុយក្រែន ៕…អានផ្ទាល់
វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ
R117 គឺម កែវសុជាតិ ពីក្មេងស្រីនៅជនបទរហូតដល់តស៊ូជាសិល្បករផ្នែកគំនូរ។ MC: បើទោះបីជាបច្ចុប្បន្ន ជាសម័យជឿនលឿនទៅហើយក្តី ប៉ុន្តែក្មេងស្រីនៅតាមជនបទមួយ ចំនួន នៅជួបប្រទះបញ្ហាជាច្រើន ដើម្បីបំពេញក្តីស្រមៃនាថ្ងៃអនាគតរបស់ខ្លួន។ អ្នកខ្លះតស៊ូបានសម្រេច ហើយមួយចំនួនទៀតក៏បានបោះបង់ក្តីស្រមៃរបស់ខ្លួន។ នៅថ្ងៃនេះយើងសូមនាំលោកអ្នកទៅស្គាល់យុវតីមួយរូប ដែលជាសិល្បករផ្នែកគំនូរ ដែលបានតស៊ូបំពេញក្តីស្រមៃរបស់ខ្លួនរហូតបានក្លាយជាការពិត។ ជាបន្តសូមទស្សនាបទយកការណ៍ដែលរៀបចំដោយលោក រៀម ចំរើន។…ឃ្លីប…
– ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១៕…ឃ្លីប…