ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកុំធ្វើសកម្មភាពច្រើនពេកក្នុងពេលនេះ ដោយសារគំនិតផ្តួចផ្តើមរបស់អ្នកនឹងមិនទទួលបានការកោតសរសើរដោយសហសេវិក ឬថ្នាក់លើនោះឡើយ។ ក្នុងនោះវាជាការល្អប្រសើរជាង បើសិនជាអ្នកយកពេលវេលាគិតគូរអំពីផែនការ និងការបង្កើតយុទ្ធសាស្រ្តការងារ។ ទន្ទឹមនឹងនេះ ចូរចងចាំថាផលប្រយោជន៍ដ៏ល្អរបស់អាជីពក្នុងពេលនេះគឺផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងអាកប្បកិរិយា។ ក្រៅពីនេះ ក្នុងអំឡុងពេលធ្វើការអ្នកអាចនឹងជួបប្រទះភាពរញេរញ៉ៃបន្តិច ប៉ុន្តែភាពអវិជ្ជមាននេះនឹងអាចដោះស្រាយបានពីជំនួយមនុស្សនៅក្បែរខ្លួន។ លើសពីនេះ សូមកុំបោះបង់ថាមពល និងលុយកាក់ជុំការការធ្វើព្រមព្រៀង។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះសូមព្យាយាមបញ្ចប់ការងារដែលបានចាប់ផ្តើមក្នុងពេលកន្លងមកដោយខ្លួនឯង។ អ្នកហាក់ពិបាកទទួលបានជំនួយពីមនុស្សក្នុងក្រុមការងារណាស់ ប៉ុន្តែក៏គ្មានហេតុផលណាមួយឲ្យអ្នកគិតគូរច្រើនអំពីរឿងនោះដែរ ដោយសារអ្នកមានលទ្ធភាពពេញលេញបំពេញការងារនោះ។ ទន្ទឹមនឹងនេះ អ្នកអាចនឹងមានជម្លោះជាមួយសហសេវិក និងថ្នាក់លើ ដូច្នេះយកល្អគួរតែធ្វើទំនាក់ទំនងជាមួយពួកគេឲ្យបានតិចតួចបំផុត។ ដោយឡែក​ហោរាសាស្រ្តអាជីព ណែនាំឲ្យអ្នកបដិសេធការរិះគន់ចំពោះខ្លួនឯង។ ប្រសិនបើអ្នកអាចធ្វើបាននោះដំណោះស្រាយសម្រាប់បញ្ហាមានពេញបរិបូណ៍។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះអ្នកប្រហែលជាត្រូវការកិច្ចខិតខំប្រឹងប្រែងខ្លាំងក្នុងការងារ។ ចំណែកបំណងប្រាថ្នាដែលចង់បញ្ចប់ភារកិច្ចការងារច្រើនក្នុងពេលតែមួយ គឺគួរតែបោះបង់។ វាជាការគ្រប់គ្រាន់ប្រសិនជាអ្នកលះបង់ពេលវេលាសម្រាប់បញ្ហា និងប្រធានបទសំខាន។ ដោយឡែក ប្រសិនបើអ្នកប្រាថ្នា អ្នកនឹងអាចបញ្ចុះបញ្ចូលមនុស្សនានា រួមទាំងដៃគូប្រជែងរបស់អ្នកផង។ ប៉ុន្តែក្នុងពេលស្របគ្នា គួរមានភាពអត់ធ្មត់ជាទីបំផុត។ ចំពោះជម្លោះគឺមានសញ្ញាណវិជ្ជមាន ដូច្នេះសូមព្យាយាមជៀសឲ្យបាន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានដំណើរការល្អប្រសើរ ប៉ុន្តែក៏ងាយរងឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅផងដែរ ដូច្នេះធ្វើយ៉ាងណាកុំបាត់បង់ការគ្រប់គ្រងលើខ្លួនឯង។ ទន្ទឹមនឹងនេះ អ្នកទទួលបានអំណោយផលសម្រាប់ទំនាក់ទំនង ហើយក៏អាចឲ្យមនុស្សនៅជុំវិញអ្នកពេញចិត្តនឹងវិជ្ជាជីវៈរបស់អ្នកខ្លាំងណាស់ដែរ។ ក្នុងនោះដែរ ប្រសិនបើអ្នកមិនបន្ទាបតម្លៃខ្លួនខ្លាំងនោះទេ គឺអ្នកអាចធ្វើការសម្រេចចិត្តលើការងារ និងអាចបោះជំហានទៅរកគោលដៅបានដោយងាយស្រួល។ ដោយឡែក លោកអ្នកនឹងមានអារម្មណ៍ឆាប់ខឹង ដូច្នេះការសម្រេចចិត្តសូមធ្វើដោយម៉ត់ចត់។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរស់នៅជាមួយភាពវិជ្ជមានជានិច្ច។ ប្រសិនបើអ្នកកំពុងជួបប្រទះការមិនពេញចិត្តក្នុងវិជ្ជាជីវៈ សូមស្វែងរកវិធីដើម្បីធ្វើកែលម្អសកម្មភាពការងាររបស់អ្នក។ ព្យាយាមពង្រីកបញ្ជីភារកិច្ច និងទំនួលខុសត្រូវក្នុងការងារ។ ផ្ទុយទៅវិញ ក្នុងពេលនេះលោកអ្នកទទួលបានអំណោយផលយ៉ាងពិសេសទាក់ទងនឹងសមត្ថភាពបញ្ញា។ ភាគច្រើនអ្នកនឹងអាចបង្ហាញគំនិតរបស់អ្នកទៅរកភាពពិតជាក់ស្តែង ដោយមិនចាំបាច់ត្រូវខំប្រឹងប្រែងពេកនោះទេ។ ដោយឡែក សូមលោកអ្នកកុំចំណាយពេលវេលាគ្រប់គ្រងចិត្តរបស់អ្នកដទៃ ការលើកសរសើរ និងគាំទ្រមនុស្សជុំវិញខ្លួនក្នុងគោលបំណងរក្សាលំនឹងការងារ គឺគ្មានប្រយោជន៍ទេ។ លោកអ្នកអាចធ្វើអ្វីៗបានដោយខ្លួនឯង។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពព្យាករណ៍សម្រាប់ស្ថានភាពរីកចម្រើន និងសុទិដ្ឋិនិយមចំពោះរាល់ទម្រង់ការងាររបស់អ្នក។ ក្នុងអនាគតដ៏ខ្លីនេះ អ្នកប្រាកដជាអាចមើលឃើញនូវទិន្នផលដែលអ្នករំពឹងទុក។ លោកអ្នកមានវិជ្ជាជីវៈខ្ពស់ និងវិធីសាស្រ្តម៉ត់ចត់ចំពោះអាជីវកម្ម ដូច្នេះនឹងធ្វើឲ្យពេញចិត្តដល់មនុស្សក្នុងរង្វង់ការងារ ក៏ដូចជាដៃគូជំនួញ។ ក្រៅពីនេះឳកាសជាច្រើននឹងកើតឡើង ឬផ្តល់ជូនដើម្បីពង្រឹងលំនឹងការងាររបស់អ្នក​។ ប៉ុន្តែសូមលោកអ្នកព្យាយាមធ្វើតែសកម្មភាពទាំងឡាយណាដែលត្រឹមត្រូវប៉ុណ្ណោះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងអាជីវកម្មរបស់អ្នកទទួលបានការកោតសរសើរពីមនុស្សនៅជុំវិញខ្លួន។ អ្នកក៏ទទួលបានលទ្ធភាពក្នុងការរៀបចំ និងអនុវត្តការងារតាមបំណងប្រាថ្នារបស់អ្នកដែរ។ ចំពោះបញ្ហាតូចតាចដែលកើតឡើង គឺគ្រាន់តែជាស្ថានភាពបណ្តោះអាសន្ន ដូច្នេះមិនចាំបាច់ត្រូវយកចិត្តទុកដាក់ខ្លាំងពេកនោះទេ។ ក្នុងពេលនេះសម្រាប់លោកអ្នកជាអាជីវករ គឺជាពេលវេលាល្អបំផុតសម្រាប់ផ្តើមអាជីវកម្ម ការខិតខំប្រឹងប្រែងរបស់អ្នកនឹងមិនអត់ប្រយោជន៍នោះទេ។ ផ្ទុយទៅវិញ អ្នកអាចនឹងមានទំនោរកាន់តែខ្លាំងក្នុងការនិយាយ គិតពីបញ្ហា ដូច្នេះសូមបញ្ចៀសអារម្មណ៍នេះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចមានលទ្ធភាពសម្រេចការងារ និងបំពេញក្តីស្រមៃបានមួយរយភាគរយ ប៉ុន្តែលោកអ្នកកំពុងតែភ្ជាប់ខ្លួនជាមួយនឹងកំហុស ឬព្រឹត្តិការណ៍អតីត ដែលបង្ករភាពស្ទាក់ស្ទើរក្នុងការបោះជំហាន និងសម្រេចចិត្តលើការងារ។ ជាពិសេស ប្រសិនបើអ្នកមិនអាចដកបញ្ហាផ្ទាល់ខ្លួន ចេញពីបញ្ហាការងារនោះទេ ប្រហែលជាអ្នកនឹងជួបការលំបាកច្រើន។ ដើម្បីកែប្រែភាពអសកម្មនេះ សូមជឿជាក់លើវិចារណញាណរបស់ខ្លួនឯង។ ចំពោះការខិតខំប្រឹងប្រែងត្រូវតែធ្វើជានិច្ច ពីព្រោះវាជាធាតុផ្សំនៃភាពជោគជ័យ។ ដោយឡែក សម្រាប់ការផ្លាស់ប្តូរការងារ ការបង្កើតមុខរបរថ្មី គឺអាចធ្វើទៅបានដោយមិនជំទាស់នោះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់ប្រកបដោយភាពជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ កុំសម្រាកមុនម៉ោង។ ក្នុងពេលនេះលោកអ្នកមិនចាំបាច់ ឬមានអារម្មណ៍ស្ទាក់ស្ទើរចំពោះហេតុការណ៍ណាមួយឡើយ ពីព្រោះលំបាកទាំងអម្បាលមាណមិនអាចរំខានដល់ភាពជោគជ័យរបស់អ្នកបានទេ។ ចូរធ្វើអ្វីដែលខ្លួនពេញចិត្ត និងប៉ងប្រាថា្ន។ ក្រៅពីនេះ លោកអ្នកអាចបកស្រាយពីគោលបំណង ផែនការអនុវត្តការងារ ក៏ដូចជាការផ្តល់គំនិតដោយសេរីក្នុងរង្វង់ការងារ និងជំនួញ។ អាស្រ័យហេតុនេះ វាដល់ពេលហើយដែលលោកអ្នកបោះជំហានសម្រាប់វឌ្ឍនភាពការងារទៅអនាគត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ពេលវេលា និងការធ្វើការសម្រេចចិត្ត។ កុំចាប់ផ្តើមអាជីវកម្មសំខាន់នៅថ្ងៃនេះ ពីព្រោះការខំប្រឹងប្រែងរបស់អ្នកនឹងឥតប្រយោជន៍។ ហោរាសាស្រ្តអាជីពរំលឹកដល់ការសងបំណុលឲ្យទាន់ពេលវេលា។  ប្រហែលជាអ្នកអាចនឹងភ្លេចការបញ្ជារបស់ប្រធាន ក៏ដូចជាភាពយឺតយ៉ាវក្នុងការផ្តល់ជូនរបាយការណ៍ ឬការជំពាក់ប្រាក់ជាដើម។ ដោយឡែក លោកអ្នកមានអំណោយផលទាក់ទងនឹងសមត្ថភាពផ្នែកសិល្បៈ​។ លើសពីនេះ អ្នកអាចបញ្ចុះបញ្ចូលមនុស្សនៅក្បែរខ្លួនបាន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពស្នើឲ្យអ្នកពិចារណាលើជម្រើសនៃការអភិវឌ្ឍន៍អាជីពដែលអាចធ្វើទៅបាន។ អ្នកអាចនឹងខូចចិត្តក្នុងអាជីពអ្នក ឬការសុបិន្ត​ចង់បានមុខតំណែងខ្ពស់ជាងនេះ ដោយគ្រាន់តែគិតទៅលើប្រធានបទនោះ។ ហេតុដូច្នេះសូមលោកអ្នកប្រឹងប្រែងបន្ថែម។ កុំទាន់គិតពីការងារផ្សេងក្រៅពីការងារដែលស្ថិតក្រោមការទទួលខុសត្រូវបច្ចុប្បន្ន។ ការផ្លាស់ប្តូរការងារ ការបណ្តាក់ទុន ក៏ដូចជាការចរចាលើប្រធានសំខាន់គួរតែរងចាំថ្ងៃខាងមុខ។ ចំពោះទំនាក់ទំនងរវាងមនុស្សនៅក្នុងក្រុមការងារមិនសូវជាល្អប្រសើរនោះទេ ដូច្នេះសូមរក្សាភាពស្ងៀមស្ងាត់ទើបល្អប្រសើរជាង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកត្រៀមខ្លួនសម្រាប់ការសន្ទនាដ៏រីករាយបំផុត។ អ្នកអាចជៀសវាងពីការប្រទូសរ៉ាយ ប៉ុន្តែព្យាយាមគ្រប់គ្រងខ្លួនឲ្យបានពេញមួយថ្ងៃ។ ទន្ទឹមនឹងនោះ អ្នកអាចទទួលបានការសន្ទនាដ៏រីករាយជាមួយមនុស្សក្នុងកន្លែងការងារ ក៏ដូចជាដៃគូជំនួញ ប៉ុន្តែអ្នកមិនអាចទទួលបានការជួយជ្រោមជ្រែងតាមក្តីរំពឹងអ្នកឡើយ។ ក្រៅអំពីអំណោយផលល្អប្រសើរក្នុងថ្ងៃនេះ លោកអ្នកគួរចំណាយពេលវេលាបន្ថែមដើម្បីពិនិត្យ និងវាយតម្លៃចំពោះព្រឹត្តិការណ៍ដែលបានកើតឡើង ហើយរកវិធីសាស្រ្តសមស្របដើម្បីឆ្លើយតបរាល់ភាពប្រែប្រួល។ ក្រៅពីនេះ សូមគិតជាថ្មីសម្រាប់ការផ្តល់ជូន។

ចំណាំៈ

ឆ្នាំទាំង៤ ម្សាញ់ មមី វក កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកអាចបំពេញរាល់ក្តីស្រមៃរបស់អ្នកក្នុងពេលនេះ។ ក្នុងនោះដែរ រាល់បញ្ហានឹងត្រូវបញ្ចៀសបានទាំងស្រុង។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner