អគ្គមេបញ្ជាការកងទ័ពកម្ពុជាពិភាក្សាជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន (Video Inside)

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍វង្ស ពិសេន បានធ្វើកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ អនឡាញនៅថ្ងៃទី៨ធ្នូនេះ ជាមួយនឹងនាយសេនាធិការកងទ័ពហ្វីលីពីន លោកឧត្តមសេនីយ៍ឯក អង់ដ្រេ សេន ទីណូ។ លោកឧត្តមសេនីយ៍ឯក អង់ដ្រេ សេន ទីណូ គឺជានាយសេនាធិការលើកទី៥៧របស់ហ្វីលីពីនដែលទើប ឡើងកាន់តំណែងក្នុងខែវិច្ឆិកាឆ្នាំ២០២១។

មន្ត្រីយោធាកម្ពុជាបានថ្លែងថា កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រ តិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមកនេះបន្ទាប់ពីភាពអាក់ខានមួយរយៈដោយសារតែវិបត្តិឆ្លង កូវីដ១៩, កិច្ចសហការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ និងកិច្ចការដទៃទៀតដែលកម្ពុជាជាប្រធានអាស៊ាននឹង ត្រូវបំ ពេញនាអនាគត។

នាយឧត្តមសេនីយ័វង្ស ពិសេន នៅបានអញ្ជើញលោកឧត្តមសេនីយ៍ឯកហ្វីលីពីន អង់ដ្រេសេនទីណូ ចូលរួមក្នុងកិច្ចប្រជុំអគ្គបញ្ជាការ កងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ដូចជាកិច្ច ប្រជុំចារកម្មយោធាអាស៊ានលើកទី១៩ និង កិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២នោះផងដែរក្នុង ប្រទេសកម្ពុជាស្របពេលកម្ពុជានឹងធ្វើជាម្ចាស់ ផ្ទះនៃកិច្ចប្រជុំយោធាទាំងឡាយនេះ។

ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៅថ្ងៃទី៨ធ្នូដដែលនេះផងដែរ, នាយឧត្តមសេនីយ៍វង្ស ពិសេន នៅបានពិភាក្សា និងអញ្ជើញអគ្គមេបញ្ជាការកងទ័ពភូមិន្ទប្រ៊ុយណេ លោកឧត្តមសេនីយ៍ទោ ដាតុសេរី ផាឡាវ៉ាន់, និងដោយ ឡែក កាលពីម្សិលមិញអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅបានអញ្ជើញអគ្គមេបញ្ជាការ កងទ័ពម៉ាឡេស៊ី នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ ស្រ៊ី ហាជី អាហ្វេនឌី ប៊ីន ប៊ូអាង ចូលរួមក្នុងព្រឹត្តិការណ៍ខែមីនានោះផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner