កម្ពុជាអញ្ជើញមេដឹកនាំយោធា មីន អូងឡាំង ចូលរួមកិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ក្នុងខែ មីនាឆ្នាំ២០២២ (Video Inside)

កម្ពុជាបានអញ្ជើញអគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ មីន អូងឡាំងដើម្បីចូលរួមក្នុងកិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ដែលគ្រោងនឹងធ្វើនៅក្នុងខែមីនាខាងមុខនេះ។ ការអញ្ជើញនេះ បាន ធ្វើឡើងក្នុងកិច្ចពិភាក្សាវីដេអូមួយនារសៀលថ្ងៃទី៨ធ្នូឆ្នាំ២០២១ រវាងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍វង្សពិសេនជាមួយនឹងនាយឧត្តមសេនីយ៍ មីន អូងឡាំង។

មីយ៉ាន់ម៉ា គឺជាប្រទេសសមាជិកមួយក្នុងចំណោមប្រទេសទាំង១០របស់អាស៊ាន ប៉ុន្តែស្ថានការណ៍នយោ បាយ ផ្លាស់ប្តូរក្នុងប្រទេសចាប់តាំងដើមខែកុម្ភៈឆ្នាំ២០២១ ដោយសារមានទំនាស់ផ្ទៃក្នុងរហូតដល់ការឃាត់ខ្លួន លោក ស្រីអង់សានស៊ូជី និងមន្ត្រីពាក់ព័ន្ធក្នុងរដ្ឋាភិបាលរបស់លោកស្រីនោះមក បាននាំឲ្យមានការដាក់សម្ពាធលើប្រ ទេសមីយ៉ាន់ម៉ា ក្នុងការស្វែងជម្រុញរកសន្តិភាពនិងមាគ៌ាលទ្ធិប្រជាធិបតេយ្យសាឡើងវិញដល់រដ្ឋាភិបាលក្រុង ណៃពិដោ។

ការអញ្ជើញនានាចំពោះមន្ត្រីជាន់ខ្ពស់និងមន្ត្រីដឹកនាំមីយ៉ាន់ ក្នុងនាមជាមុខងារនយោបាយ នាវេលា ចុងក្រោយនេះ ត្រូវបានប្រទេសក្នុងអាស៊ាន មិនបានអញ្ជើញឡើយ។ មន្ត្រីនាំពាក្យអគ្គបញ្ជាការលោក ឧត្តមសេ នីយ៍ថោង សូលីម៉ូ បានថ្លែងនៅថ្ងៃទី៨ធ្នូថា ការអញ្ជើញមេដឹកនាំរូបនេះឲ្យចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកង ទ័ពអាស៊ាន ក្នុងខែមីនាខាងមុខនេះ គឺក្នុងនាមឧត្តមសេនីយ៍ មីន អូងឡាំង ជាអគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ដែលជាមុខ ងារសា ធារណៈប៉ុណ្ណោះ និងមិនមែនជាមុខងារនយោបាយនោះឡើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner