មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជួបពិភាក្សាជាមួយអនុរដ្ឋលេខាធិការការពារជាតិសឹង្ហបុរី (Video Inside)
អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានជួបពិភាក្សាជាមួយនឹងអនុរដ្ឋលេខាធិការក្រសួងការពារជាតិសឹង្ហបុរីក្នុងរាជធានីភ្នំពេញ ដោយភាគី ទាំង២បានជជែកលើការពង្រឹងកិច្ចសហប្រតិបត្តិយោធារវាងប្រទេសទាំង២។ កិច្ចពិភាក្សាគ្នានេះ បានធ្វើឡើង កាលពីថ្ងៃទី៧ធ្នូក្នុងឳកាសដែលអនុរដ្ឋលេខាធិការក្រសួងការពារជាតិសឹង្ហបុរីឈ្មោះតេវ អ៊ឹងឌី កំពុងបំពេញទស្ស នកិច្ចក្នុងប្រទេសកម្ពុជា៕