ពលរដ្ឋក្នុងនិងក្រៅប្រទេសរិះគន់ជនជាប់ចោទនាង សេង ធារី (Video Inside)
វត្តមានរបស់ជនជាប់ចោទកញ្ញាសេងធារីក្នុងសម្លៀកបំពាក់តុបតែងរបៀបចម្លែកខុសធម្មតា បានទទួលការរិះ គន់ពីសំណាក់មនុស្សនានាទាំងក្នុងនិងក្រៅប្រទេស។ កញ្ញា សេង ធារី ដែលជាខ្មែរសញ្ជាតិអាមេរិក គឺជាជនជាប់ ចោទនៃសំណុំរឿងផែនការផ្តួលរំលំ «៩វិច្ឆិកា» ឆ្នាំ២០១៩។
ព្រឹត្តិការណ៍៩វិច្ឆិកា គឺជាព្រឹត្តិការណ៍ប៉ុនប៉ងធ្វើរដ្ឋ ប្រហារមួយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយឈ្មោះ សមរង្ស៊ី។ កាលពីម្សិលមិញ មនុស្ស៤២នាក់រួមទាំង ឈ្មោះកញ្ញាសេងធារីនោះផង ត្រូវសវនាការតុលាការលើកពេលបន្តទៅថ្ងៃទី១៤ធ្នូសប្តាហ៍ក្រោយ។
ប៉ុន្តែវត្តមានក្នុងសម្លៀកបំពាក់ចម្លែកជាមួយនិងការកោរសក់ក្បាលរបស់កញ្ញាសេងធារីនោះ បានធ្វើសាធារណ មតិរិះគន់។ ជនជាប់ចោទសេងសុធារី បានហៅខ្លួនឯងថាស្លៀកពាក់ជាតួអប្សរាតំណាងនារីខ្មែរ និងនាងសេង ធារីនោះ ថែមទាំងបាននិយាយរិះគន់ដល់តុលាការថែមទៀត នៅពេលដែលតុលាការមិនទាន់បានកាត់ទោស ដល់រូបនាងសោះនោះ។ លោកស្រីពេជ្ជរ៉ា សាមៀរ នៃប្រទេសគុយវ៉ែត បានថ្លែងរិះគន់់ថា ទង្វើរបស់នាងសេង សុធារីនោះ គឺជាអំពើហួសហេតុ និងជាការសម្តែងឆាកនយោបាយមួយក្នុងការចង់ឳ្យបរទេសរិះគន់កម្ពុជា ។
ការថ្លែងរិះគន់ពីមជ្ឈដ្ឋានក្រៅប្រទេសម្នាក់ទៀតនៅថ្ងៃនេះលើទង្វើរបស់នាងសេងធារី គឺពលរដ្ឋខ្មែរអាមេរិកាំង ម្នាក់ឈ្មោះ សុខ សុគន្ធ។ លោកសុខ សុគន្ធ ហៅការសម្តែងរបស់នាងសេងធារីនោះ ថាជាតួល្ខោនយីកេ ដែល ស្ត្រីរូបនោះមិនដែលផ្តល់តម្លៃខ្ពស់ដល់ប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់នាងឡើយ ។
ជាមួយនឹងការរិះគន់មកពីក្រៅស្រុក, ពលរដ្ឋខ្មែរក្នុងស្រុកដែលធ្លាប់ស្គាល់បុគ្គលសេងធារីនេះ បានសរសេរក្នុង បណ្តាញសង្គមសម្តែងក្តីហួសចិត្តដោយការសម្តែងរបស់នាងក្នុងពេលឡើងតុលាការនោះ គឺជាអំពើហួសហេតុ និងថែមទាំងយករូបភាពអប្សរាតំណាងស្ត្រីដ៏ល្អផូរផង់របស់ខ្មែរធ្វើឳ្យខូចកិត្កិនាមថែមទៀត។ ជនជាប់ចោទសេង ធារី នឹងត្រូវឡើងតុលាការសាជាថ្មីនៅថ្ងៃទី១៤ធ្នូសប្តាហ៍ក្រោយនេះ ដែលគេនឹងរង់ចាំមើលថាតើការសម្តែង របស់នាងដែលដៀលប្រមាថតុលាការមុនការកាត់ទោសនោះ នឹងត្រូវមានវាសនាយ៉ាងណា? គេនឹងរង់ចាំមើល នៅពេលនោះ៕