២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង ៦ពាន់ ៣៦១នាក់ (Video Inside)

ចំនួនសរុបចាក់វ៉ាកសាំងលើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី០៨ ខែធ្នូ បានកើនដល់១៤លាន១សែន៨ ម៉ឺន៣ពាន់៦៤៣នាក់ហើយ បន្ទាប់ពីតួលេខចាក់វ៉ាក់សាំង២៤ម៉ោងចុងក្រោយនេះ មានចំនួន៦ពាន់៣៦១នាក់។

យោងតាមក្រសួងសុខាភិបាល, អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន ១៣លាន ៥សែន ៥ពាន់២១៣នាក់, ការចាក់លើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន១សែន៩ពាន់៧៧៣នាក់, ការចាក់លើយុវជនវ័យជំ ទង់អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៨សែន៦ពាន់៣០០នាក់, ចំណែកការចាក់លើកុមារអាយុពី៦ ដល់១១ឆ្នាំ មានចំនួន១លាន៩សែន៨ម៉ឺន៦ពាន់៥៧៦នាក់ និងការចាក់លើកុមារអាយុ៥ឆ្នាំ បានចំនួន២សែន ៨ម៉ឺន៩៩៤នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី០៨ ធ្នូ បានចំនួន២លាន៥សែន ៥ម៉ឺន៤ពាន់ ៤១៩នាក់ ។

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ គិតត្រឹម ថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៨,៦៥% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner