តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងស្ថិតក្នុងខ្ទង់ជាង១០ករណីជាដដែល (Video Inside)
តួលេខឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានចំនួន១៤ករណីជាដដែល បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន១៤ករណីនោះ ការ ឆ្លង ក្នុងសហគមន៍ មានចំនួន១២ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន២ករណីផងដែរ។
កម្ពុជាគិតត្រឹមថ្ងៃទី៨ ខែធ្នូ ការ ឆ្លងសរុបទូទាំង ប្រទេសមានចំនួន១២ម៉ឺន៣០០ករណី, ចំណែកការ ព្យាបាល ជាសះស្បើយមានចំនួន១១ ម៉ឺន៦ពាន់ ៦៥៥ករណី។តួលេខអ្នកឆ្លងកំពុងស្ថិតក្នុងមន្ទីរពេទ្យ គិតត្រឹមថ្ងៃ នេះ នៅសល់ចំនួន៣ពាន់៦៤៥នាក់ទៀត។ ចំណែកការស្លាប់ថ្មីមានចំនួន៤នាក់ក្នុងនោះ អ្នកមិនបានចាក់វ៉ាក់សាំង មាន២នាក់ ដែលនាំឲ្យការស្លាប់សរុបមានចំនួន២ពាន់៩៧១នាក់៕