កម្ពុជា និងADBចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានជាង៣៣២លានដុល្លារ (Video Inside)

កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានជាង៣៣២លានដុល្លារអាមេរិក ដើម្បីបង្កើនការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ កម្ពុជាបានបើកប្រទេសសាឡើងវិញចាប់ពី ដើមខែវិច្ឆិកា និងតួលេខឆ្លងកូវីដ១៩ក្នុងប្រទេសបា​នបន្តធ្លាក់ចុះជាលំដាប់ក្រោមនយោបាយចាក់វ៉ាក់សាំងនៅ ទូទាំងប្រទេសដែលគិតមកទល់ថ្ងៃទី៨ធ្នូនេះ បានសម្រេចជិត៩០ភាគរយហើយ។

ពិធីចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានតម្លៃ៣៣២លាន៥ម៉ឺនដុល្លារ បានធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២១ នេះ រវាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយនឹងនាយកស្តីទីប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី លោក​អានថូនី ហ្គីល Anthony Gill។

សេចក្ដីប្រកាសព័ត៌មាន របស់ ADB បានអោយដឹងថា ពិធីហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានជាង៣៣២លាន ដុល្លារ គឺដើម្បីគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជានឹងជំងឺកូវីដ១៩, ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ, ការកសាង ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងការជួយកែលម្អបណ្តាញផ្លូវ។

លោក អានថូនី ហ្គីល បានថ្លែងថា «ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែងរបស់កម្ពុជា, ADB ប្តេជ្ញាគាំទ្រលទ្ធ ភាពប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងការអភិវឌ្ឍប្រកប ដោយបរិយាប័ន្ន។ លោកថ្លែងថា គម្រោង ទាំងនេះ នឹងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការកែលម្អសេវាថែទាំសុខភាព បរិយាប័ន្នហិរញ្ញ វត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុង នៅទីតាំងយុទ្ធសាស្ត្រមួយចំនួន និងបណ្តាញផ្លូវថ្នល់»៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner