ជំនួយជប៉ុនក្នុងវិស័យកីឡាប្រគល់ជូនក្រសួងអប់រំ (Video Inside)
ផ្លូវរត់អត្តពលកម្មនៃជំនួយរបស់ប្រទេសជប៉ុនតម្លៃប្រមាណ៩ម៉ឺនដុល្លារអាមេរិក រួមនិងអាងហែលទឹក អគារ លំហាត់ប្រាណ ត្រូវបានប្រគល់ជូនដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាកម្ពុជា។ ពិធីប្រគល់និងទទួលបាន ធ្វើនៅថ្ងៃទី៨ធ្នូនេះក្រោមវត្តមានរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក MIKAMI Masahiro។
នាយិកាវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាលោកស្រី ហ៊ូ សិទ្ធិសោភាល័យ បានថ្លែងថាគម្រោង «អភិវឌ្ឍវិទ្យា ស្ថានជាតិអប់រំកាយ និងកីឡាជាគ្រឹះស្ថានឧត្តមសិក្សា» ត្រូវបានអនុវត្ត ក្រោមកិច្ចសហប្រតិបត្តិការរវាងវិទ្យា ស្ថានជាតិអប់រំកាយនិងកីឡា ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ក្រោមជំនួយឥតសំណងនៃរាជ រដ្ឋាភិបាលជប៉ុន។ គម្រោងនេះបានចាប់ផ្តើមដំណើរការ តាំងពីខែមករាឆ្នាំ២០១៩។
ផ្លូវរត់អត្តពលកម្ម តាមរយៈ ជំនួយឥតសំណង គូសាណូណិ មានតម្លៃសរុបចំនួន ៩ម៉ឺន៦រយ៤០ដុល្លារ។ អាងហែលទឹក និងអគារធ្វើលំហាត់ ប្រាណដែលបំពាក់សម្ភារៈបរិក្ខារនានា ដែលជាជំនួយឥតសំណងសម្របសម្រួលដោយអង្គការក្រៅរដ្ឋា ភិបាល បេះដូងមាស មានតម្លៃសរុបចំនួនជាង៧២ម៉ឺនដុល្លារ។
លោក MIKAMI Masahiro បានថ្លែងថា សមិទ្ធផលហេដ្ឋា រចនាសម័ន្ធកីឡា ទាំងអស់នេះ នឹងជួយឲ្យវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មានគុណភាពខ្ពស់ ក្នុងបរិយា កាសសមស្របដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ឲ្យនិស្សិតកម្រិតថ្នាក់អប់រំកាយនិងកីឡា ប្រកបដោយ គុណភាពចែករំលែកនៅតាមបណ្តាសាលារៀននានា នៅក្នុងប្រទេស នៅពេលពួកគេបានបញ្ចប់ការសិក្សា ៕