ឆេះចំការអំពៅនៅខេត្តក្រចេះ (Video Inside)

ចំការអំពៅទំហំប្រមាណជាង ១២០ហិកតា របស់ក្រុមហ៊ុនផលិតស្កសរមួយកន្លែងនៅស្រុកសំបូរ ខេត្តក្រចេះ បានរងនឹងភ្លើងឆាបឆេះអស់ជាច្រើន។ សមត្ថកិច្ចបានថ្លែងថាចំការអំពៅដែលភ្លើងបានឆេះកាលពីថ្ងៃទី ៧ធ្នូ កន្លងមកនេះ គឺជាអតីតក្រុមហ៊ុនឥណ្ឌាឈ្មោះ កាមាដឺនូ ដែលបច្ចុប្បន្នគ្រប់គ្រងដោយម្ចាស់ជាតិវៀតណាម។ 

ការឆាបឆេះអស់ជាងពាក់កណ្តាលចំការអំពៅទាំងមូលនោះ នៅមិនទាន់បានដឹងអំពីមូលហេតុនៅឡើយទេ បើ ទោះបីជាមានការសន្និដ្ឋានខ្លះថាជាអំពើលួចដុតក៏ដោយ។ ត្រាក់ទ័រមួយគ្រឿងក្នុងចំការ បានរងនឹងការឆេះផង ដែរ ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីមនុស្សរង គ្រោះ ថ្នាក់នោះឡើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner