ពហុកីឡដ្ឋានមរតកជាតិត្រៀមសម្ពោធថ្ងៃទី១៨ធ្នូ (Video Inside)

កម្ពុជាបានរំកិលថ្ងៃសម្ពោធពហុកីឡាដ្ឋានមរតកជាតិពីថ្ងៃទី២០ធ្នូមកថ្ងៃទី១៨ធ្នូវិញដែលពិធីសម្ពោធចំថ្ងៃសៅរ៍ សប្តាហ៍ក្រោយនោះ នឹងអញ្ជើញចូលរួមដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

មុននេះការកំណត់យកថ្ងៃទី ២០ធ្នូ គឺដើម្បីការចង់ធ្វើពិធីរាប់ថយក្រោយ Countdownរយៈពេល៥០០ថ្ងៃចុងក្រោយ មុនកម្ពុជានឹងក្លាយជា ម្ចាស់ផ្ទះរៀបចំលើកដំបូងនៃកីឡាស៊ីហ្គេម លើកទី៣២ជាប្រវត្តិសាស្ត្រ។ ប៉ុន្តែការរំកិលពេលវេលាសម្ពោធ២ថ្ងៃ នៅមុនថ្ងៃទី២០ធ្នូនោះ នឹងនាំឳ្យពិធីរាប់ថយក្រោយ Countdown នឹងមានរយៈពេល៥០២ថ្ងៃវិញ។

កម្ពុជាត្រៀម នឹងធ្វើម្ចាស់ផ្ទះនៃពិធីបើកកីឡាស៊ីហ្គេមលើកទី៣២ជាប្រវត្តិសាស្ត្រ នៅចំថ្ងៃទី៤ឧសភាឆ្នាំ២០២៣។  សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ តម្លៃ១៦០លានដុល្លារ ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការគំនិត ផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» រវាងប្រទេស ចិននិងកម្ពុជា ត្រូវបានសាងសង់រយៈពេល៨ឆ្នាំចាប់តាំងពីឆ្នាំ២០១៣។ សំណង់នេះ បានប្រគល់មកភាគីកម្ពុជា ក្នុងពិធីប្រគល់និងទទួលមួយកាលពីថ្ងៃទី១២កញ្ញាឆ្នាំ២០២១ក្រោមការ

អញ្ជើញចូលរួមពីសម្តេចតេជោហ៊ុនសែននិងរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី។ ក្នុងពិធីសម្ពោធដាក់ប្រើ ប្រាស់ជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោថ្ងៃទី១៨ធ្នូឆ្នាំ២០២១នោះ គេគ្រោងនឹងអញ្ជើញពលរដ្ឋចូលរួម ចំនួន១ម៉ឺន៥ពាន់នាក់ផងដែរ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក វ៉ាត់ ចំរើន បានថ្លែងថាកម្មវិធីដ៏ពិសេសនាថ្ងៃទី១៨ធ្នូនៃចុងសប្តាហ៍ ក្រោយនោះ នឹងមានការសម្ដែងជាច្រើន ទាំងសិល្បៈ វប្បធម៌ និងកីឡា ជាមួយការចូលរួមពីក្រុមជម្រើសជាតិ ដើម្បីអបអរសាទរដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជាផង និង អបអរសាទរសមិទ្ធផលដ៏មហិ មានៃពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner