គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ប្រជុំត្រៀមរៀបចំកម្មវិធីរាត្រីសមោសរ កៀរគរមូលនិធិសប្បុរសធម៌ ឆ្នាំ២០២១

រតនគិរី ៖ នៅរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីរាត្រីសមោសរ កៀរគរមូលនិធិសប្បុរសធម៌ ឆ្នាំ២០២១ ។ កិច្ចប្រជុំ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ហេរញ្ញិក លេខាធិការ សមាជិកសមាជិកា គណៈកម្មាធិការសាខា មន្រ្តីក្រុមប្រតិបត្តិសាខា លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុងស្រុកទាំង៩ សរុបចំនួន៣៥នាក់។

កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យផែនការចំណាយ និងខ្លឹមសារ ឯកសារពាក់ព័ន្ធ ការងាររៀបចំកម្មវិធីរាត្រីសមោសរ កៀរគរមូលនិធិសប្បរសធម៌ ដែលគ្រោងរៀបចំ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅបរិវេណសាលាខេត្តរតនគិរី ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន បានសម្ដែងការកោតសរសើរចំពោះសប្បុរសជន ដែលជាថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រុមហ៊ុន សិប្បករ អាជីវករ រួមនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមមូលនិធិ ដើម្បីសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយឧប្បតិ្តហេតុផ្សេងៗ ក្នុងទូទាំងប្រទេស និងមិនមានការរើសអើងអ្វីឡើយ។

តាមរយៈកម្មវិធីរាត្រីសមោសរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ សង្ឃឹមថាសប្បុរសជននានា នឹងចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីរួមវិភាគទានជាមួយកាកបាទក្រហមកម្ពុជាខេត្ត ក្នុងបុព្វហេតុកិច្ចការមនុស្សធម៌អោយបានច្រើនកុះករ ៕ ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner