​នាយករដ្ឋមន្ត្រី​អង់គ្លេស​សុំទោស​ ​បែក​ធ្លាយ​មន្ត្រី​និយាយលេង​​ពី​បុណ្យណូអែល

នាយករដ្ឋមន្ត្រី​អង់គ្លេស​ ​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​បាន​សុំទោស​ ​ខណៈ​ទីប្រឹក្សា​របស់​លោក​លា​ចេញពី​តំណែង​ ​កាលពី​ថ្ងៃពុធ​ ​ទី​៨​ ​ធ្នូ​ ​ម្សិលមិញ​ ​ក្រោយពេល​បែក​ធ្លាយ​វីដេអូ​មួយ​បង្ហាញ​ពីក្រុម​មន្ត្រី​ជំនិត​និង​ជាន់ខ្ពស់​របស់​លោក​នាយករដ្ឋមន្ត្រី​បាន​និយាយលេង​អំពី​ពិធីជប់លៀង​បុណ្យណូអែល​ ​នៅ​ការិយាល័យ​ ​Down​in​g​ ​Street​ ​កាលពីឆ្នាំមុន​ ​ពោល​គឺ​ចំ​ពេញ​ដែល​ពិធី​សង្គម​នានា​ត្រូវ​បាន​ហាមឃាត់​ ​យោង​តាមច្បាប់​កូ​វី​ដ​១​៩​នោះ​។​

​វីដេអូ​នេះ​ត្រូវ​បាន​ចែកចាយ​ ​ក្រោយពេល​ជាង​១​ស​ប្តាហ៍ ​ដែល​ក្រុម​រដ្ឋមន្ត្រី​ ​និង​លោក​នាយករដ្ឋមន្ត្រី​បដិសេធ​ថា​ ​ពុំ​មាន​ពិធីជប់លៀង​អ្វី​នោះ​ទេ​ ​ប៉ុន្តែ​មាន​កាសែត​ចុះផ្សាយ​ថា​ ​មន្ត្រី​រាប់​សិប​ន​នាក់​បាន​ចូលរួម​ការ​ជួបជុំ​បែប​នេះ​ ​កាលពី​ថ្ងៃ​ទី​១​៨​ ​ធ្នូ​ ​២​០​២​០​។​

​យ៉ាងណាក៏ដោយ​ ​លោក​នាយករដ្ឋមន្ត្រី​បាន​សុំទោស​ចំពោះ​បញ្ហា​នេះ​ ​តែ​លោក​នៅតែ​បដិសេធ​ថា​ ​ពុំ​មាន​ពិធីជប់លៀង​ ​នៅ​ទីនោះ​ ​និង​ពុំ​មានការ​បំពាន​បំរាម​ទេ​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner