ស្អែក ថ្ងៃទី១០ ធ្នូ ជាទិវាសិទ្ធិមនុស្សអន្តរជាតិ តោះយេីងមកស្វែងយល់អំពីមេដឹកខ្មែរក្រហមដែលត្រូវបានតុលាការចោទពីបទរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ
សច្ចធម៌ប្រវត្ដិសាស្រ្ដ សូមរំលឹកយកនូវអនុស្សាវរីយ៍ចងចាំទាក់ទងទៅនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលកម្ពុជាធ្លាប់បានជួបប្រទះកាលពីប៉ុន្មានទសវត្សរ៍កន្លងទៅ ក្រោមការដឹកនាំរបស់ក្រុមមេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យ។
សកម្មភាពនៃការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវបានតុលាចោទប្រកាន់ចំពោះក្រុមមេដឹកនាំកំពូលនៃរបបឃោងឃ្នងនេះ គឺកើតចេញមកពីសកម្មភាពបញ្ជាឱ្យសម្លាប់រង្គាល ការដាក់ឱ្យប្រជាជនស្ថិតនៅជាទាសភាព ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ ការនិរទេស ឬការជម្លៀសប្រជាជនចេញពីទីលំនៅ និងការធ្វើទារុណកម្ម។ល។
#មេដឹកនាំខ្មែរក្រហម #ទិវាសិទ្ធិមនុស្សអន្ដរជាតិ #កម្ពុជាប្រជាធិបតេយ្យ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ក្អែកខ្មៅ