មន្ត្រីជាន់ខ្ពស់ WHO៖ វីរុសបំប្លែងថ្មី Omicron ប្រហែលជាមិនអាក្រក់ដូចមេរោគ Delta ឡើយ

ហ្សឺណែវ៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់អង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់ថា វីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងប្រហែលជាមិនអាក្រក់ ឬខ្លាំងជាងមេរោគបំប្លែងថ្មីដទៃៗទៀតឡើយ។

នាយកផ្នែកសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោក (WHO) លោក ម៉ៃខឺល រីយ៉ាន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់សារព័ត៌មាន AFP ថា អាចទៅរួចដែលថា វីរុសបំប្លែងថ្មី អូមីក្រុង អាចចម្លងជំងឺបានលឿនរហ័សជាងមេរោគបំប្លែងខ្លួនមុនៗ តែក៏អាចទៅរួចដែរ ដែលវីរុស អូមីក្រុង ប្រហែលជាមិនអាចទម្លុះប្រព័ន្ធភាពសុំាបង្កើតឡើងដោយវ៉ាក់សាំងបានទាំងស្រុងនោះ។

បន្ថែមលើនេះ លោក ម៉ៃខឺល រីយ៉ាន បានបញ្ជាក់ទៀតថា ទិន្នន័យបឋមមិនបានបញ្ជាក់ថា វីរុសបំប្លែងថ្មី អូមីក្រុង អាចបង្កជាជំងឺធ្ងន់ធ្ងរនោះទេ ប៉ុន្តែគេនៅតែត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ជាងនេះ៕ ប្រភព៖  AFP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner