អង្គការ WHO៖ វីរុសបំប្លែងថ្មី “អូមីក្រុង” ឆ្លងរាតត្បាតដល់ ៥៧ប្រទេសហើយ ខណៈដែលអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យរំពឹងនឹងកើនឡើង

បរទេស៖ អង្គការ​សុខភាព​ពិភព​លោក (WHO) បានបញ្ជាក់ថា វីរុស​កូវីដ១៩បំប្លែងថ្មី អូមីក្រុង ត្រូវ​បានគេរាយការណ៍ពីការ​រក​ឃើញក្នុង​ប្រទេសចំនួន ​​៥៧ ហើយ​ ខណៈដែល​ចំនួន​អ្នកជំងឺ​ចូលព្យាបាលនៅ​មន្ទីរ​ពេទ្យទំនងជានឹងកើនឡើងបន្ថែមទៀត។

នៅ​ក្នុង​របាយការណ៍​ជំងឺ​ឆ្លង​ប្រចាំ​សប្តាហ៍​របស់​ខ្លួន អង្គការ​សុខភាព​ពិភព​លោក (WHO) ​បានបញ្ជាក់ថា បើ​ទោះ​ជា​ការ​ឈឺ​ធ្ងន់​ធ្ងរ​ស្មើ​គ្នា​ ឬ​មាន​សក្តានុពល​ទាប​ជាង​មេរោគ ដែរតា ក៏​វីរុស​ អូមីក្រុង ត្រូវ​បាន​គេ​គិត​ថា ការ​ចូលព្យាបាលនៅ​មន្ទីរ​ពេទ្យ​នឹង​កើន​ឡើង ប្រសិន​បើ​​មនុស្ស​ឆ្លង​កាន់​តែ​ច្រើន ប៉ុន្តែ​​នឹងមាន​ពេល​​​យឹត​យ៉ាវរវាង​ការកើន​ឡើងនៃ​ករណី​ឆ្លង និង​ស្លាប់។ របាយការណ៍​បង្ហាញ​ថា ចំនួន​ឆ្លង​ជំងឺកូវីដ១៩​នៅ​អាហ្វ្រិក​ខាង​ត្បូង​បាន​កើន​ឡើង​ទ្វេ​ដង​នៅ​សប្តាហ៍​ត្រឹម​ថ្ងៃ​ទី​៥ ខែ​ធ្នូ ​រហូត​ដល់​​​ជាង ៦ម៉ឺន២ពាន់​នាក់ និង​ឆ្លង​ច្រើន​បំផុត​នៅ​ប្រទេស​អេសវ៉ាទីនី ហ្ស៊ីមបាវ៉េ ម៉ូសំប៊ិក ណាមីប៊ី និង​ ឡេសូតូ។

យោង​​ទៅ​លើ​ហានិភ័យ​នៃការ​ឆ្លង​ឡើង​វិញ អង្គការ WHO បាន​បញ្ជាក់ថា ការ​វិភាគ​បឋម​បង្ហាញ​ថា ការ​ផ្លាស់​ប្តូរ​រូប​រាង​វីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង ទំនង​ជា​​អាច​កាត់​បន្ថយ​សកម្មភាព​អង់ទីគ័រ ​ដែល​ធ្វើឲ្យ​ថយ​ចុះ​ប្រសិទ្ធភាព​ការពារ​របស់​​ប្រព័ន្ធ​​ភាព​ស៊ាំ​៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner