ប្រធានាធិបតីបារាំង៖ បញ្ហាអ៊ុយក្រែនមិនអាចដោះស្រាយបាន ដោយគ្រាន់តែដាក់សម្ពាធលើរុស្ស៊ីនោះទេ
បារាំង៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ មុនពេលទីក្រុងប៉ារីសចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាអឺរ៉ុបថា ការដោះស្រាយបញ្ហាអ៊ុយក្រែនមិនអាចធ្វើបាន ដោយការដាក់សម្ពាធលើប្រទេសរុស្ស៊ីនោះទេ។
លោក ម៉ាក្រុង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវិបត្តិអ៊ុយក្រែនថា វាមានសារៈសំខាន់សម្រាប់អឺរ៉ុប ក្នុងការនៅជិតទីក្រុងគៀវ ប៉ុន្តែសម្រាប់ប្រធានា ធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ឈរដោយគន្លឹះជាច្រើនចំពោះស្ថានភាពនៅភាគខាងកើតអ៊ុយក្រែន។ លោក ម៉ាក្រុង បន្តថា លោកមានបំណងពិភាក្សាអំពីស្ថានភាពនេះជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមី ហ្សេឡិនស្គី និងលោក ពូទីន នាពេលខាងមុខ។ ប្រធានាធិបតីបារាំងរូបនេះបន្ថែមថា វាជាទម្រង់ការចរចាដែលរៀបចំដោយបារាំងនិងអាល្លឺម៉ង់ដែលជួយបញ្ឈប់ការបង្ហូរឈាមនៅភាគខាងកើតអ៊ុយក្រែន។ លោក ម៉ាក្រុង បញ្ជាក់ទៀតថា បំណងប្រាថ្នារបស់យើង គឺការទាក់ទងជាមួយប្រធានាធិបតីអ៊ុយក្រែន និងរុស្ស៊ី ដែលខ្ញុំនឹងចរចាជាមួយគ្នានៅសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមទម្រង់នេះ និងដំណើរការនយោបាយឡើងវិញ។
លោក ម៉ាក្រុង ក៏បានកោតសរសើរដល់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ផងដែរ សម្រាប់ការរៀបចំកិច្ចពិភាក្សាតាមវីដេអូអនឡាញរបស់លោក បៃដិន ជាមួយលោក ពូទីន នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែបានកត់សម្គាល់ថា ការចូលរួមរបស់ទីក្រុងវ៉ាស៊ីនតោន មិនបានលើសពីកិច្ចខិតខំប្រឹងប្រែងការទូតរបស់អឺរ៉ុបទេ៕ ប្រភព៖ RT


