អប្សរាព្រឹកនេះ ១១ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L1-     សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ន សិទ្ធិសេរីភាព បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ និងមានសិទ្ធិបោះឆ្នោត ជ្រើសតាំងមេដឹកនាំ ដែលខ្លួនពេញចិត្ត ហើយសិទ្ធិសេរីភាព ក៏បានធ្វើឲ្យកម្ពុជា កាន់តែរីកចម្រើន ជឿនលឿនទៅមុខផងដែរ ៕ ឃ្លីប (អត្ថបទ រូបភាព លោក ស៊ូ វណ្ណលុក + កាត់ត លោក ប៊ុន ហុក + អាន កញ្ញា នុច)

V5      ប្រជាជនកម្ពុជាធ្លាប់ទទួលរងគ្រាប់បែកចង្កោមរបស់អាមេរិកជាង ២៦លានគ្រាប់ ឬ៣-៤គ្រាប់ក្នុងម្នាក់ៗ ៕…អានផ្ទាល់

N27- សម្តេចតេជោ ហ៊ុន សែន ដាក់ចេញបទបញ្ជាឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាអាមេរិក ហើយបើមានត្រូវយកទៅរក្សាទុកក្នុងឃ្លាំង                                                ឬយកទៅកំទេចចោល៕ឃ្លីប

D5     មហាអំណាចចិន ចេញមុខប្រឆាំងដាច់ខាតចំពោះការកៀបសង្កត់របស់អាមេរិក មកលើកម្ពុជា ហើយថ្លែងថា គំនិតអាក្រក់នេះនឹងបរាជ័យ៕…អានផ្ទាល់  (ដោយ៖សេឌី)

D3     សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា  “មន្ត្រីនគរបាលគ្រប់រូប ត្រូវតែឆ្លងកាត់សាលានគរបាលឱ្យបានត្រឹមត្រូវ ដើម្បីឱ្យប្រជាជនជឿជាក់”៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)

D2     ឯកឧត្តម សំ សារ៉ាត ថ្លែងថា យុវជនពោរពេញទៅដោយកម្លាំងកាយ និងបញ្ញា ដែលជាគ្រឹះដ៍រឹងមាំសម្រាប់បន្តការកសាងប្រទេសទៅថ្ងៃអនាគត៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប… (ដោយ៖សេឌី) ទីព្រឹក្សាឱប,យឹម ឆៃលី

D1     ឯកឧត្តម សុខ លូ បានថ្លែងថា នារីពិតជាមានសារៈសំខាន់ណាស់ ដែលតម្រូវឲ្យបុរសជួយដល់ស្ត្រី នៅពេលពួកគាត់ត្រូវការឲ្យយើងជួយដល់ពួកគាត់ ក្នុងកិច្ចការងារចាំបាច់ដែលជាប្រយោជន៍ដល់សង្គមជាតិ និងបម្រើប្រជាពលរដ្ឋផ្សេងៗ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)

L3      គណៈវិស្វករកម្ពុជា រៀបចំពិធីការពារ សារណារបស់ខ្លួន ចំពោះមុខ គណៈកម្មាធិការ មេប្រយោគ និងគណៈកម្មាធិការវាយតម្លៃ សម្បទាវិជ្ជាជីវៈ វិស្វកម្ម តាមមុខជំនាញ វិស្វកម្ម ដោយឡែកៗ ពីគ្នា ៕ …ឃ្លីប…

V3      ការកែលម្អបណ្ណាល័យមេគង្គ-ឡានឆាងដែលចំណាយថវិកា៣៥លានរៀលបានដាក់ដំណើរការជាផ្លូវការ៕…អានផ្ទាល់

វគ្គទី២៖

BH5   ព្រឹត្តិការណ៍វប្បធម៌ ដើម្បីអបអរសាទរ ទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ត្រូវបានប្រារព្ធពិធីបើក ក្រោមវត្តមាន លោកជំទាវ ប៉ែន មុនីមករា ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ស៊ាន សុផាត + កាត់ត លោក ប៊ុន ហុក + អាន កញ្ញា​ នុច)

TTT- សម្ពោធជាផ្លូវការកម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិត «យុទ្ធនាការកាត់បន្ថយប្លាស្ទិក»៕ឃ្លីប(អាន កញ្ញា ឃុន ស្រីណុច)( កាត់ត សុខ ណេត)

D4     ថ្នាក់ដឹកនាំមន្ត្រីគណៈបក្យប្រជាជនកម្ពុជា បានឲ្យសមាជិកបក្យរបស់ខ្លួនត្រូវបន្តចុះមូលដ្ឋានជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋជាប្រចាំកុំចាំដល់ពេលបោះឆ្នោត។…លោក គៀន ច័ន្ទហ៊ីន …ឃ្លីប…

L4      អំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានចែកជូនពលរដ្ឋ មានជីវភាពខ្វះខាត ចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ៥០គ្រួសារ រស់នៅក្នុងសង្កាត់ទន្លេបាសាក់ ៕ …ឃ្លីប…

BH1   នៅឆ្នាំ២០២២ ខាងមុខនេះ ឯកឧត្តម ជាវ តាយ នឹងជួយជម្រុញឲ្យក្រុងពោធិ៍សាត់ និងស្រុកតាលោសែនជ័យ មានអគារទីស្នាក់ការ អនុសាខាកាកបាទក្រហម ដូចស្រុក ចំនួន៥ទៀត ៕  …អានផ្ទាល់…

BH2   រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំណែនាំ ស្ដីពី ការរៀបចំបិទបញ្ជីថវិកា ឆ្នាំ២០២១ និងផែនការថវិកា ឆ្នាំ២០២២ របស់ឃុំសង្កាត់ ៕ …អានផ្ទាល់…

BH3   ក្រុមការងារ គណបក្សប្រជា3ជនកម្ពុជា ចុះជួយឃុំពងទឹក អំពាវនាវឲ្យពលរដ្ឋ រស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទជំងឺកូវិដ-១៩ និងថែរក្សាសុខភាព ឲ្យបានល្អ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក នុត នាង + កាត់ត លោក ប៊ុនហុក + អាន កញ្ញា នុច)

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G1    វៀតណាមគាំទ្រកម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ៕…អានផ្ទាល់

G4    UN និងអាមេរិកថ្កោលទោសយោធាមីយ៉ាន់ម៉ា ក្រោយពីបានដឹងឮព័ត៌មាន អំពីមនុស្សស្លាប់ ១១នាក់ នៅភាគកណ្តាលប្រទេសនេះ៕…អានផ្ទាល់

G2    វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗជិត «១៥,០០០ករណី» និងស្លាប់២១៦នាក់ទៀតក្នុងរយៈពេលតែ១ថ្ងៃ ៕…អានផ្ទាល់

G3    អាមេរិកប្រាប់ប្រទេសប្រជាធិបតេយ្យនានា ឲ្យបង្កើនទំនាក់ទំនងជាមួយតៃវ៉ាន់ ក្រោយនីការ៉ាហ្គាផ្តាច់ចំណងការទូតជាមួយតៃប៉ិ ហើយងាករកប៉េកាំងវិញ៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R116  បទពិសោធន៍ចិញ្ចឹមក្ងានឈីងយៀនលើទឹកដីពេជ្រនិល

ម្ចាស់កសិដ្ឋាន២នាក់ ​ចាប់ដៃគ្នាចិញ្ចឹមក្ងានពូជនាំចូលពីប្រទេសចិនអស់រយៈពេលប្រមាណ​៣ឆ្នាំមកហើយ នៅលើផ្ទៃដីខ្ទង់២ហិកតា ស្ថិតនៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ កាលពីដំបូងនោះ ​កសិដ្ឋាននេះបានយកពូជមកចិញ្ចឹម ដោយភ្ញាស់ពងបានចំនួនខ្ទង់១០០ក្បាល រហូតដល់បច្ចុប្បន្ន កសិដ្ឋាននេះ​មានក្ងានចំនួនខ្ទង់ជាង១.២០០ក្បាល សម្រាប់​ផ្គត់ផ្គង់នៅលើទីផ្សារ ទាំងស៊ុត កូន និងសាច់ជាដើម ។

។…ឃ្លីប…

– ហោរាសាស្រ្តប្រចាំថ្ងៃ ៧កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១

ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner