មន្ត្រីក្រសួងការបរទេសចិនបញ្ជាក់ការគាំទ្រកម្ពុជាក្រោមការដាក់ទណ្ឌកម្ម ពីសហរដ្ឋអាមេរិក(Video Inside)

មន្ត្រីក្រសួងការបរទេសចិន បានថ្លែងនៅថ្ងៃនេះថា រដ្ឋាភិបាលចិនគាំទ្រកម្ពុជា និងប្រឆាំងដាច់ខាតលើការកៀប សង្កត់របស់សហរដ្ឋអាមេរិកមកលើរាជរដ្ឋាភិបាលកម្ពុជា។

ការបញ្ជាក់នូវជំហររបស់ចិននេះ បានធ្វើឡើងតាម រយៈអ្នកនាំពាក្យក្រសួងការបរទេសចិនលោកវ៉ាង វ៉ិនប៊ិន ក្នុងសន្និសីទកាសែតមួយថ្ងៃទី៩ធ្នូនេះ ក្នុងក្រុងប៉េកាំង តបនឹងសំណួរមួយដែលចង់ដឹងថាតើប្រទេសចិនមានយោបល់យ៉ាងណាជុំវិញក្រសួងពាណិជ្ជកម្មអាមេរិក ប្រ កាសដាក់ទណ្ឌកម្មកម្ពុជាដោយមានការហាមឃាត់លក់អាវុធនិងសម្ភារៈយោធាដល់កម្ពុជា ក្រោមហេតុផល  ឆាំងអំពើពុករលួយ, ការរំលោភសិទ្ធិមនុស្សដើម្បីបន្ថយឥទ្ធិពលកងទ័ពចិននៅកម្ពុជានោះ? លោកវ៉ាង វ៉ិនប៊ិន បានឆ្លើយតបវិញថាភាគីចិនប្រឆាំងដាច់ខាតចំពោះទង្វើរបស់អាមេរិកនោះ។

មន្ត្រីនាំពាក្យក្រសួងការបរទេស ចិនបានថ្លែងថា សហរដ្ឋអាមេរិកបានបន្តបង្ខូចឈ្មោះនិងលាបពណ៌លើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាង ចិននិងកម្ពុជា, គម្រាមកំហែងដាក់សម្ពាធនិងការដាក់ទណ្ឌកម្មមកលើកម្ពុជា។ មន្ត្រីនាំពាក្យចិនដដែលបាន ហៅ ទង្វើរបស់សហរដ្ឋអាមេរិកនោះ គឺជាទង្វើប្រើអំណាចគាបសង្កត់មកលើអ្នកដទៃយ៉ាងពិត ប្រាកដនិងច្បាស់ លាស់។

មន្ត្រីចោមដដែលបញ្ជាក់ទៀតថា ទង្វើអាមេរិកនេះបានល្មើសនឹងក្រមប្រតិបត្តិមូលដ្ឋាននៃ ទំនាក់ទំនង អន្តរជាតិផងដែរ។ មន្ត្រីចិនដដែលបញ្ជាក់ទៀតថាចិននិងកម្ពុជា គឺជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ, ជាមិត្តដែកថែបនិងជាសហគមន៍វាសនារួម។  លោកបានបន្តទៀតថា ចំណងមិត្តភាព ជាប្រពៃណី នៃប្រទេសទាំងពីរ បានឆ្លងកាត់ការសាកល្បងតាមគ្រប់រូបភាព ធ្វើឱ្យកាន់តែរឹងមាំ ដែលមិនអាច បំបែកបាន ឡើយ។

មន្ត្រីចិនដដែលបញ្ជាកចុងក្រោយថា«គំនិតអាក្រក់ប៉ុនប៉ងរបស់អាមេរិកលើទំនាក់ទំនងចិន និងកម្ពុជា នឹងទទួលបរាជ័យ ។ ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពជាតិ និងសេច ក្តីថ្លៃថ្នូរ នៃជាតិ នឹងគាំទ្រឈរជាមួយប្រជាជនកម្ពុជាជារៀងរហូត»៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner