ចំនួនអ្នកស្លាប់ និងបាត់ខ្លួនសរុប១២នាក់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះនាវាផ្ទុកយន្តហោះមួយគ្រឿងរបស់រុស្ស៊ី

រុស្ស៊ី៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់២នាក់ និង១០នាក់ផ្សេងទៀតបានទទួលរងរបួស ក្រោយភ្លើងឆេះយ៉ាងសន្ធោសន្ធៅបានលេបត្របាក់នាវាផ្ទុកយន្តហោះចម្បំាងដ៏សំខាន់របស់រុស្ស៊ី ដែលចតជួសជុលនៅកំពង់ផែ បារ៉េន កាលពីថ្ងៃព្រហស្បតិ៍     នេះបើតាមក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃសុក្រម្សិលមិញ ។
ហេតុការណ៍ឆេះនាវាផ្ទុកយន្តហោះ ខូសស្នេតសូវ នៅតំបន់ មឺមែន ប្រទេសរុស្ស៊ីនេះ បានកើតមានឡើងស្របពេលដែលនាវាខាងលើ កំពុងតែជួសជុល ។ ភ្លាមៗនោះ អណ្តាតភ្លើងបានឆាបឆេះរាលដាលយ៉ាងឆាប់រហ័សក្នុងបរិវេណ១២០ម៉ែត្រការ៉េ ។ បើតាមប្រភពបានឱ្យដឹងថា ការឆាបឆេះបានកើតឡើងចេញពីទីតំាងស្តុកឧស្ម័ននៅលើនាវាផ្ទុកយន្តហោះ ប៉ុន្តែជាភព្វសំណាង ពេលគ្រោះអគ្គិភ័យកើតឡើង មានអាវុធនៅលើនាវាផ្ទុកយន្តហោះនោះឡើយ ។ កម្លំាងពន្លត់អគ្គិភ័យ២នាក់បានរងរបួសនៅក្នុងពេលបំពេញការងារនោះផងដែរ ។
សូមរំលឹកថា កន្លងមក នាវាផ្ទុកយន្តហោះនេះត្រូវបានដងសន្ទូច ក្រែន បាក់ចំ បណ្តាលអោយខូចខាតយ៉ាងខ្លំាង ហើយកាលពីឆ្នំា២០១៦ នាវានេះក៏បានបំពេញភារកិច្ចនៅក្នុងប្រទេសស៊ីរី ដោយពេលនោះ មានយន្តហោះ២គ្រឿងនៅលើនាវានោះត្រូវបានបាត់បង់ ក្រោយរយៈពេល៣សប្តាហ៍ចូលរួមធ្វើសង្គ្រាមនៅក្នុងប្រទេសស៊ីរី ៕

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner