រដ្ឋបាលក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រៀមខ្លួនចូលរួមប្រលងប្រណាំងទីក្រុងស្អាត ដើម្បីទទួលបានជ័យលាភីផ្ការំដួល បន្ទាប់ពីទីក្រុងត្រូវបានកែលំអរ និងការលើកកម្ពស់សោភ័ណភាព

ខេត្តព្រះវិហារ ៖ អភិបាលស្តីទី ខេត្តព្រះវិហារ លោក លី សារ៉ារិទ្ធ នៅព្រឹកថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារវាយតម្លៃទីក្រុងស្អាត ដើម្បីរៀបចំឯកសារពាក់ព័ន្ធសម្រាប់ពិនិត្យ និងវាយតម្លៃលើបេក្ខភាព «ក្រុងព្រះវិហារ» ជាទីក្រុងស្អាតពីសំណាក់ក្រុមការងារថ្នាក់ជាតិ ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារវាយតម្លៃទីក្រុងស្អាត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ។

មន្ត្រីជំនាញបាននិយាយថា ក្រុងព្រះវិហារ ជាបេក្ខភាពមួយ ក្នុងចំណោមបេក្ខភាពក្រុង ខណ្ឌផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមជាកាតព្វកិច្ច ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ស្របតាមគោលការណ៍កំណត់ ។
មន្ត្រីជំនាញបានបន្តថា ការចូលរួមក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាតនេះ ក្នុងគោលបំណងចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទទួលបានជ័យលាភីផ្ការំដួល ពីការប្រឡងប្រណាំងទីក្រុងស្អាត ក៏ដូចជាលើកកម្ពស់សោភ័ណភាព បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ទីក្រុង ស័ក្តិសមជាទីក្រុង នៃតំបន់បេតិកភណ្ឌ័ពិភពលោក សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងរួមចំណែក លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។

ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុងព្រះវិហារត្រូវបានស្តារ និងអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្តាប់ ក្នុងនោះរួមមាន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ចាក់កៅស៊ូ ចាក់បេតុងខ្វាត់ខ្វែងក្នុងក្រុង សួនច្បារ ផ្លូវភ្លោះ ទ្រូងផ្លូវ បំពាក់បង្គោលភ្លើងបំភ្លឺផ្លូវនៅពេលយប់ កែលម្អរសណ្តាប់ធ្នាប់របៀបរៀបរយ ទីផ្សារកំពង់ប្រណាក ការសាងសង់អគារធនាគារ ពាណិជ្ជកម្ម និងសេវាកម្មទេសចរណ៍ មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន អាគារស្ថាប័នរដ្ឋបាលដែនដី និងមន្ទីរអង្គភាពជុំវិញខេត្ត សួនកុមារ សាលារៀន មន្ទីរពេទ្យ ចំណតរថយន្ត បង្គន់សាធារណៈ វិមានគោរពវិញ្ញាណខ័ន្ធ និងគោរពសក្ការៈ ព្រមទាំងសមិទ្ធផលជាច្រើនទៀត ៕ដោយ៖ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner