លោក ដូណាល់ ត្រាំ ថ្លែងថា សហរដ្ឋអាម៉េរិកកាន់តែខិតជិតកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយចិនហើយ

សហរដ្ឋអាម៉េរិក៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរ៉យទ័របានឱ្យ ដឹងថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងត្រូវជួបជាមួយក្រុមការងារ ផ្នែកពាណិជ្ជកម្មរបស់លោកនៅរសៀលថ្ងៃ ព្រហស្បតិ៍ សប្តាហ៍នេះ (ម៉ោងក្នុង តំបន់) ហើយនៅថ្ងៃដដែលនេះ លោក ត្រាំ បានលើកឡើងអំពីការរំពឹងទុកថា នឹង អាចឈានដល់កិច្ចព្រមព្រៀងគ្នាមួយ ។

បន្ថែមលើនេះ លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះនៅលើបណ្តាញ សង្គមធ្វីតធើយ៉ាងដូច្នេះថា សហរដ្ឋអាម៉េរិកកាន់តែខិតជិតកិច្ចព្រមព្រៀងពាណិជ្ជ កម្មដ៏ធំជាមួយប្រទេសចិនហើយ ពួកគេ (ចិន) ចង់បានវា ហេតុដូច្នេះយើងនឹង ធ្វើរឿងនេះ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងស្របពេលមានសេចក្តីរាយការណ៍ថា សហរដ្ឋអាម៉េរិកនឹងផ្អាកគម្រោងយកពន្ធលើទំនិញចិនទំហំ ១៦០ពាន់លានដុល្លារ ដែលត្រូវគេរំពឹងថា នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ ហើយកាត់បន្ថយការដំឡើងពន្ធ ដែលត្រូវបានដាក់ចេញនាពេលកន្លងមក ។

ហើយជាការតបស្នងត្រឡប់មកកាន់សហរដ្ឋអាម៉េរិកវិញនោះ ចិនបានយល់ព្រមទិញផលិតផលកសិកម្មអាម៉េរិកក្នុងទំហំ៥០ពាន់លានដុល្លារ ដែលធ្វើឡើងនៅឆ្នាំ២០២០ ដែលនេះជាចំនួនពីរដងច្រើនជាងឆ្នាំ២០១៧ មុនពេលសង្រ្គាមពាណិជ្ជកម្មផ្ទុះឡើង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner