សហរដ្ឋអាម៉េរិកបាញ់សាកល្បងមីស៊ីលផ្លោងបាលីស្ទិក ក្រោយដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF

សហរដ្ឋអាម៉េរិក៖ មន្ទីរបញ្ចកោណអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងពីការបាញ់សាកល្បងមីស៊ីលផ្លោងបាលីស្ទិករយៈចម្ងាយមធ្យមមួយគ្រាប់ ដែលវាគឺជាការធ្វើតេស្តលើកទី២ហើយ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនដកខ្លួនជាផ្លូវចេញពីសន្ធិសញ្ញា INF ជាមួយរុស្ស៊ីកាលពីខែសីហាកន្លងទៅ ។

ការបាញ់សាកល្បងមីស៊ីលនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គឺជាការធ្វើតេស្តជាលើកទីពីរ នៃមីស៊ីលផ្លោងរយៈចម្ងាយមធ្យមប្រភេទបាញ់ចេញពីលើគោក ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន ។ កងទ័ពអាកាសអាម៉េរិកបានបាញ់តេស្តគ្រាប់មីស៊ីលខាងលើ ចេញពីមូលដ្ឋានទ័ពអាកាស វ៉ាន់ដិនប៊ឺក ដែលស្ថិតនៅភាគពាយ័ព្យទីក្រុងឡូសអាន់ជែឡែស ។

មីស៊ីលនោះដែលបាញ់ចេញលើគោក បានហោះក្នុងចម្ងាយឆ្ងាយជាង៥០០គីឡូម៉ែត្រ មុនពេលវាធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក ទិន្នន័យដែលបានមកពីការធ្វើតេស្តនេះ នឹងជួយដល់កិច្ចប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពមីស៊ីលផ្លោងរបស់សហរដ្ឋអាម៉េរិកបន្ថែមទៀត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner