អប្សរាព្រឹកនេះ ២៥ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L1      គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផលសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤៣ ដោយបានបោះឆ្នោត ជ្រើសតាំងអនុប្រធានគណបក្ស ចំនួន២ រូបបន្ថែមទៀត ព្រមទាំងបន្តគាំទ្រ​បេក្ខភាព សម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្រេចជាឯកច្ឆន្ទ ជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ៕ …ឃ្លីប… (ផលិត​ដោយ លោក វ៉េង លឹមហួត លោក ថេត វិចិត្រ លោក គ្រី សម្បត្តិ លោក ស៊ូ វណ្ណលុក)

N17    ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល CPP ប្រកាសគាំទ្រចំពោះការសម្រេចរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលសម្រេចជាឯកច្ឆន្ធ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត៕…ឃ្លីប(អាន កាត់ត សុខ ណេត

V4      ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៥» ៕…អានផ្ទាល់

C4     រាជរដ្ឋាភិបាលចាត់ទុកវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាវិស័យដែលមានសក្តានុពលខ្ពស់ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ និងធានាបាននូវសន្តិសុខស្បៀង៕…ឃ្លីប…

C5     រាជរដ្ឋាភិបាលនឹងជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជាឆ្នាំ ២០២១-២០២៥ ៕..ឃ្លីប..

C3     រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងជិត៣៧ម៉ឺនដុល្លារ ដល់គម្រោងចំនួន៤ នៅកម្ពុជា ៕…អានផ្ទាល់ (ដោយ៖សេឌី)

BH     អគ្គនាយក ប.ស.ស ប្រសិនបើស្ថានភាព ក្នុងប្រទេសល្អប្រសើរ ប.ស.ស. នឹងពង្រឹងបន្ថែម អំពីសកម្មភាពផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោក ៕ …អានផ្ទាល់…

T1      យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់សមុទ្រអាស៊ីបូព៌ា ត្រូវបានចែករំលែកក្នុងវេទិកាថ្នាក់ក្រោមជាតិនៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១៕…អានផ្ទាល់

វគ្គទី២៖

BH8   ផលនេសាទសមុទ្រ ខេត្តកំពត ឆ្នាំ២០២១នេះ ថយចុះជាងពីរពាន់តោន ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក អួង វ៉ឹង + កាត់ត ប៊ុន ហុក + អាន កញ្ញា នុច)

BH9   ការសាងសង់ទីលានចាក់សំរាម លក្ខណៈស្តង់ដា របស់ខេត្តកំពត សម្រេចបានជិន៥០%ហើយ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក អួង វ៉ឹង + កាត់ត ប៊ុន ហុក + អាន កញ្ញា នុច)

C2     ខណ្ឌរដ្ឋបាលព្រៃឈើ បានលើកឡើងពីសហគមន៍ព្រៃឈើ ដែលកាន់កាប់ពីស្ថាប័ននៅស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។…លោក គៀន ច័ន្ទហ៊ីន …ឃ្លីប…

C1     ប្រជាពលរដ្ឋ ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ ដែលខ្លួនចូលអាស្រ័យផល ក្នុងដីកម្មសិទ្ធិរបស់រដ្ឋ និងធ្វើកិច្ចសន្យាបញ្ឈប់នៅចំពោះមុខអាជ្ញាធរ និងមន្រ្តីជំនាញសុំរួចតែខ្លួនវិញ ៕…អានផ្ទាល់ (ដោយ៖សេឌី)

BH1   លោកជំទាវ ឃួន ឃុនឌី នាំយកគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនប្រជាពលរដ្ឋ ចាស់ជរា ៣០គ្រួសារ នៅឃុំកំពង់ស្វាយ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ប៊ុន រដ្ឋា)

BH2   មណ្ឌលប្រលងទុតិយភូមិ ចំនួន១០មណ្ឌល ក្នុងខេត្តកំពង់ធំ រៀបចំរួចជាស្រេច ដើម្បីត្រៀមដំណើរការ ប្រឡង នៅថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក​ ប៊ុន រដ្ឋា + កាត់ត លោក​ ប៊ុន ហុក + អាន កញ្ញា នុច)

BH3   ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនំាបើកកិច្ចប្រជុំ ផ្សព្វផ្សាយបទបញ្ជារ លេខ ០២៣/២០២១របស់អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ៕ …ឃ្លីប… (អត្ថប​ទ រូបភាព កាត់ត អាន លោក ប៊ុន រដ្ឋា)

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G4     យោធាមីយ៉ាន់ម៉ាបើកការវាយប្រហារតាមផ្លូវអាកាស លើក្រុមជនជាតិភាគតិចការ៉ែន នាំឲ្យប្រជាជនរាប់រយនាក់ទៀត ភៀសខ្លួនចូលទឹកដីថៃ ៕…អានផ្ទាល់

G5     ប្រទេសថៃរាយការណ៍ពីការផ្ទុះករណីឆ្លង Omicron ជាចង្កោមលើកដំបូង នៅក្នុងសហគមន៍! ៕…អានផ្ទាល់

G1     ការប៉ាន់ស្មានផ្លូវការមួយបានបង្ហាញថា មនុស្សម្នាក់ក្នុងចំណោម១០នាក់ នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេសឆ្លងកូវីដ១៩ ៕…អានផ្ទាល់

G3     វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១៦,១៥៧ករណី» ក្នុងនោះទីក្រុងហាណូយ១,៨៣៤ករណី, ហូជីមិញ៦៧៩ករណី ព្រមទាំងស្លាប់ថ្មីចំនួន២៣៥នាក់ទៀតក្នុងរបាយការណ៍ថ្ងៃសុក្រ៕…អានផ្ទាល់

G2     វិភាគអំពី Omicron ចាប់ផ្ដើមបង្កផលប៉ះពាល់, តែទំនងជានឹងមិនធ្វើឱ្យសេដ្ឋកិច្ចអាមេរិករង្គោះរង្គើឡើយ ៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R117 គឺម កែវសុជាតិ ពីក្មេងស្រីនៅជនបទរហូតដល់តស៊ូជាសិល្បករផ្នែកគំនូរ។ MC: បើទោះបីជាបច្ចុប្បន្ន ជាសម័យជឿនលឿនទៅហើយក្តី ប៉ុន្តែក្មេងស្រីនៅតាមជនបទមួយ ចំនួន នៅជួបប្រទះបញ្ហាជាច្រើន ដើម្បីបំពេញក្តីស្រមៃនាថ្ងៃអនាគតរបស់ខ្លួន។ អ្នកខ្លះតស៊ូបាន​សម្រេច ហើយមួយចំនួនទៀតក៏បានបោះបង់ក្តីស្រមៃរបស់ខ្លួន។ នៅថ្ងៃនេះយើងសូមនាំ​លោក​អ្នកទៅស្គាល់យុវតីមួយរូប ដែលជាសិល្បករផ្នែកគំនូរ ដែលបានតស៊ូបំពេញក្តីស្រមៃ​របស់ខ្លួន​រហូតបានក្លាយជាការពិត។ ជាបន្តសូមទស្សនាបទយកការណ៍​​ដែលរៀបចំដោយលោក រៀម ចំរើន។…ឃ្លីប…

– ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner