វៀតណាមត្រៀមក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
អត្ថបទដោយ៖
Kien Sereyvuth
យោងតាមអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោកឡេហូយទ្រឿង ឲ្យដឹង ថាវៀតណាមត្រៀមខ្លួនទទួលយកតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ចាប់ពីខែមករា ឆ្នាំ២០២០។
លោកបាននិយាយនៅក្នុងសន្និសីទកាសែតអន្តរជាតិមួយស្តីពីប្រទេសវៀតណាមថាវៀតណាមបានឈ្នះការបោះឆ្នោតជាផ្លូវការដើម្បី ក្លាយជាសមាជិកអចិន្រ្តៃយ៍របស់ UNSC សម្រាប់ឆ្នាំ ២០២០-២១ បន្ទាប់ពីទទួលបាន ១៩២ សំឡេងក្នុងចំណោម ១៩៣ ប្រទេស និងដែនដីនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែមិថុនា។
លោកបានបញ្ជាក់បែបនេះ ក្នុងពេលប្រជុំសមាជិកភាពមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្នែកសន្តិសុខនៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ៕ធ.ដ