ថៃជាគោលដៅលក់គ្រឿងញៀនរបស់ឈ្មួញមិចស៊ីកូ
អត្ថបទដោយ៖
Kien Sereyvuth
ពួកមេក្លោងគ្រឿងញៀនមកពីប្រទេសម៉ិកស៊ិកូកំពុងជួញដូរថ្នាំមេតំហ្វេតាមីនចូលប្រទេសថៃ និងបណ្តាប្រទេសអាស៊ីផ្សេងទៀត។ នេះបើយោងតាមលោក Earl Hampton នាយករងនៃក្រុមការងារចំរុះអន្តរកម្មរួមគ្នារបស់សហរដ្ឋអាម៉េរិកខាងលិច (JIATFW) នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីម្សិលមិញ។
ដោយដកស្រង់សេចក្តីរាយការណ៍ពីអាជ្ញាធរប្រឆាំងគ្រឿងញៀនអាម៉េរិកលោក Hampton បាននិយាយថាបណ្តាប្រទេសនៅអាស៊ីងាយរងគ្រោះដោយសារការជួញដូរថ្នាំមេតំហ្វេតាមីន ដែលផលិតដោយក្រុមមិកស៊ិក។
លោកបាននិយាយថាគ្រឿងញៀនដែលផលិតដោយប្រទេសម៉ិកស៊ិកគឺ ស្រដៀងនឹងមេតំហ្វេតាមីន ផលិតដោយមន្ទីរពិសោធន៍គ្រឿងញៀននៅតាមព្រំដែនថៃ – មីយ៉ាន់ម៉ា ដែលទាំងពីរប្រើសារធាតុគីមីមុនគេ ដោយលោកបន្ថែមថា ដោយបន្ថែមថាពួកមេក្លោង យូវ៉ា នៅមីយ៉ាន់ម៉ានៅតែបន្តផលិតំ និងរត់ពន្ធគ្រឿងញៀនចូលប្រទេសថៃ៕ធ.ដ