ប្រទេសបារាំងរកឃើញករណីកូវីដ១៩ ប្រចាំថ្ងៃដល់ទៅ ១០ ម៉ឺន ករណីជាលើកដំបូង
ប្រទេសបារាំង បានរាយការណ៍ពីការឆ្លងមេរោគកូវីដ-១៩ខ្ពស់បំផុតចំនួន ១០៤.៦១១ ករណី កាលពីថ្ងៃសៅរ៍ និងជាចំនួនករណីខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩បានចាប់ផ្តើម។
ករណីនេះ កើតឡើងមុនកិច្ចប្រជុំតាមវីដេអូនៅថ្ងៃចន្ទ ហើយលោកប្រធានាធិបតី Emmanuel Macron និងសមាជិកសំខាន់ៗនៃរដ្ឋាភិបាលរបស់លោក ពិភាក្សាអំពីវិធានការសុវត្ថិភាពថ្មី។ កិច្ចប្រជុំកំពុងព្រួយបារម្ភអំពីឥទ្ធិពលនៃការរីករាលដាលយ៉ាងឆាប់រហ័សនៃវ៉ារ្យ៉ង់អូមីក្រុង។
កាលពីថ្ងៃសុក្រ អាជ្ញាធរសុខាភិបាលបានណែនាំអោយមនុស្សពេញវ័យទទួលដូសជំនួយ ចំនួន ៣ខែបន្ទាប់ពីការចាក់វ៉ាក់សាំងលើកដំបូងរបស់ពួកគេ។ ឥឡូវនេះរដ្ឋាភិបាល កំពុងធ្វើឱ្យប័ណ្ណសុខភាព ដែលមានសុពលភាពចំពោះតែអ្នកទទួលបានដូសជំនួយ។
យ៉ាងណាមិញ បើយោងតាមគេហទំព័រតាមដានការហោះហើរ ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មជុំវិញពិភពលោក បានលុបចោលជើងហោះហើរជាង ៥៧០០ជើងកាលពីចុងសប្តាហ៍បុណ្យណូអែល ដោយសារតែរលកកូវីដ-១៩ កើនឡើង ដោយសារតែវ៉ារ៉្យង់អូមីក្រុង។

ប្រភព៖ Aljazeera