វ៉ារ៉្យង់អូមីក្រុងរីករាលដាលកាន់តែច្រើន ខណៈពលរដ្ឋភាគខ្លះៗនៅតែមិនព្រមទទួលវ៉ាក់សាំង

បើ​ទោះ​ជា​គេនៅ​មិន​ទាន់​បាន​កំណត់​បាន​ថា​ វ៉ារ៉្យង់​អូមីក្រុង​ ដែល​កំពុង​រីក​រាល​ដាល​នៅក្នុងទីក្រុងញូ​វ​យ៉​ក ភាគ​ឦសាន និងភាគកណ្តាលភាគខាងលិច ​នៃ​សហរដ្ឋ​អាមេរិក​អាច​នឹង​បណ្ដាល​ឱ្យ​មា​ន​ការ​ចូល​មន្ទីរ​ពេទ្យ និង​ការស្លាប់​ច្រើន​ ឬ យ៉ាងណា​ក៏​ដោយ​​ ក៏​​ការសិក្សាដំបូងបង្ហាញថា​ ​វ៉ារ្យ៉ង់ថ្មីអាច​ប​ណ្តា​លឱ្យ​មា​ន​ជំ​ងឺ​ធ្ង​ន់​ធ្ងរ​តិ​ច​ជា​ង​វ៉ារ្យ៉ង់មុ​នៗ​​ ប៉ុន្តែ​អ្វី​​ជា​បញ្ហា​គឹ​ថា​ ប្រជាពលរដ្ឋ​​មួយ​ចំនួន​នៅ​តែ​រឹង​រូស​មិន​ព្រម​ទទួល​វ៉ាក់សាំងកូវីដ​នៅ​ឡើយ​​។

ទោះ​ជា​ប្រទះ​ឬ​ដឹង​​ពី​ករណី​ឆ្លង​ច្រើន​​ ដោយសារ​វ៉ារ៉្យង់​អូមីក្រុង​ហើយ ពលរដ្ឋ​​មួយ​ចំនួន​នៅ​មិន​ទាន់​ផ្លាស់​ប្ដូរ​គំនិត​​ទទួល​វ៉ាក់សាំង​វិញ​​​​​ទេ ដោយ​មនុស្ស​ពេញ​វ័យ​ ៩០ ភាគ​រយ​​មិនបា​នចាក់វ៉ាក់សាំង បាននិយាយថា វ៉ា​រ្យ៉ង់​នេះ នឹង​នៅ​តែ​មិន​​អាច​បង្ខំ​ឱ្យ​ពួក​គេ​ចាក់វ៉ាក់សាំង​ដែរ​។ នេះបើយោ​ង​តា​ម​ការ​ស្ទង់​ម​តិ​ថ្មី​ៗ​នេះ​ពី​មូ​​ល​និ​ធិ​គ្រួសា​រ Kaiser ។

ទន្ទឹម​នឹង​នេះ អ្នកដែ​លមិនបានទទួលថ្នាំបង្ការមួ​យ​​ចំនួន បា​ន​និយា​យថា ឥទ្ធិពល​​​​​​​វ៉ារ៉្យង់​ដូច្នេះ​ក្ដី​​ វានៅ​តែ​មិន​អាច​ផ្លាស់​ប្ដូរ​គំនិត​ប្រជា​ពលរដ្ឋ​នោះ​​បាន​ទេ ខណៈ​អ្ន​កផ្សេ​ង​ទៀ​ត បាន​និយា​យ​ថា ការ​ផ្លាស់ប្ដូរ​របស់​មេរោគ​ ឬ ​វ៉ារ៉្យង់​នេះជា​ហេតុ​ផល​ធម្ម​ជាតិ​ ដែ​លរឹត​​តែ​ធ្វើ​ឱ្យ​ពួក​គេ​មិន​ព្រម​ទទួល​វ៉ាក់សាំង​។

លោក Dianne Putnam ប្រជា​ពលរដ្ឋ​អាមេរិក​ម្នាក់​ ដែលមិនបានចាក់វ៉ាក់សាំង​​នៅ​ស្រុក​ Dalton  បាន​និយាយ​ថា៖​ «នេះ​គ្រាន់​តែ​ជាវ៉ារ្យ៉ង់មួយផ្សេងទៀត​​។ ​ឆ្នាំក្រោយនឹងមា​ន​មួ​យ​ទៀ​ត។ ខ្ញុំ​ចង់​មាន​​ន័​យ​ថា វា​ចេះ​តែ​កើត​ថ្មី​រហូត​​»។

វិធាន​ការណ៍​សុខ​ភា​ព​សា​ធា​រ​​ណៈ និងយុទ្ធនា​ការ​វ៉ាក់សាំង​របស់​និ​យោជិត បានដំណើរការ​តាំ​ង​ពី​រដូវ​ក្តៅម​ក​ម្ល៉េះ ​ដើម្បី​ធ្វើ​ចំ​​ណា​ត់ការ​លើ​អ្នក​រឹង​រូស​មិនព្រម​ទទួល​វ៉ាក់សាំង មនុស្សដែលមិន​មា​ន​​ល​​ទ្ធ​ភា​​ព​ទទួល​បាន​កា​រ​​ថែ​ទាំ​​​សុ​ខ​ភា​ព និងអ្នកដែល​ស្ទា​​ក់ស្ទើរ ប៉ុន្តែអាចបញ្ចុះ​ប​ញ្ចូ​ល​បា​ន។​

ការស្ទង់មតិបានបង្ហាញថា ពលរដ្ឋ​អាមេរិក ដែលមិនទាន់បានចាក់វ៉ាក់សាំ​​ង​​ មាន​ការ​ប្រឆាំង​យ៉ាង​ម៉ុត​មាំ​ ចំពោះការ​ទទួល​បាន​វ៉ាក់សាំង​ភាគ​ច្រើន​ ទំនង​ជាអត្រា​​ប្រជាជនវ័យ​​​ក្មេង​ ក្រុម​សាសន៍​ស និង​ជា​អ្នក​គាំទ្រ​​គណបក្សសា​ធារណរដ្ឋភាគ​ច្រើន​។

អត្រា​ទទួល​បាន​​វ៉ាក់សាំ​ងកម្រិត​​ទា​ប​នៅតែប្រមូល​ទូរលេខ​ខ្ពស់​នៅតំបន់​ជ​ន​បទ និងប៉ែក​ខាង​ត្បូ​ងប្រទេស​ ដូចជា​រដ្ឋ ​L​ouisiana, Mississippi, Geor​​gia, Arkansas និង Alabama ជាដើម​។ មាន​ទូរលេខ​​ទាប​ជាង​អត្រាថ្នាក់​​ជាតិ​ប្រហែល​ ៦២ ភាគរ​យនៃ​រដ្ឋ​ទាំង​នេះ​ ទទួល​បាន​វ៉ាក់សាំង​ពេញ​លេញ​។

លោក​វេជ្ជបណ្ឌិត José R. Romero លេខាធិការសុខាភិបាលរដ្ឋ Arkansas បាននិ​យាយថា៖  «អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​ក្នុង​​រ​ដ្ឋ​រ​ប​ស់លោក​ ​ដែលកើន​ឡើង​ស្ទើ​មិន​ធ្លាក់​ចុះ​សោះ​ ​បានឆ្លុះបញ្ចាំងថា កា​រ​​ប្រឆាំង​យ៉ាងជ្រា​ល​​ជ្រៅ​របស់​អ្នកមិន​ព្រម​ទទួល​វ៉ាក់សាំង គឺ​សុទ្ធតែ​ជា​អ្នក​ងាយ​ស្រួល​ក្នុង​ការ​ប​ញ្ចុះ​បញ្ចូល​បាន​»​។

លោ​ក​វេ​ជ្ជប​ណ្ឌិត Romero បាន​និយាយថា៖ «ជាអ​កុ​សល យើងមិនអាចសន្មត់​បា​ន​ថា​ ការ​ទទួល​បាន​វ៉ាក់សាំង​នេះ​ នឹង​បង្ក​ជា​ការ​ផ្លាស់​ប្ដូរ​ដ៍​អស្ចារ្យ​ណាមួយ​ទេ ដោយ​សារ​យើង​មាន​ភាព​​​យឺត​​យ៉ាវ​បន្តិច​បន្តួច​ចំពោះ​រឿង​នេះ។ ​វាប្រៀប​បាន​នឹង​ កណ្តុរ​ស៊ីដំ​រីអញ្ចឹង​ៗ បាន​ម្ដង​បន្តិច​ៗ​ ហើយ​យើង​ត្រូវ​តែ​បន្ត​វា​អត់​ឈប់​»។

ពលរដ្ឋ​អាមេ​រិក ដែ​លមិ​​នបានចាក់វ៉ាក់សាំងនៅឆ្នាំនេះ បា​​​ន​ប​ង្ក​ឱ្យ​មាន​ករណីធ្ងន់ធ្ងរ ​និងកា​រ​ស្លាប់​ភាគ​​ច្រើន​ ដោយ​សា​រ​វី​រុស​ ហើយអ្នកជំនាញសុ​ខ​ភា​ព​និ​យា​យថា ការ​ចា​ក់​វ៉ា​ក់​សាំ​ង​នៅ​តែ​ជាវិ​ធី​ល្អ​បំផុត​ ដើម្បីកា​រ​ពា​រ​ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ​ ​​និង​កា​រ​ស្លា​ប់។​

លោក Bill Hanage អ្នក​ឯកទេសខាងរោគរាតត្បាតនៅ​សា​​កលវិទ្យាល័យ Harva​rd T.H បាន​និយាយ​ថា៖ «​អ្នក ដែ​ល​មិនបានទទួលវ៉ាក់សាំង​ទំនង​ជា​អាច​នឹង​ត្រូវ​ចូល​មន្ទីរពេទ្យ និង​ត្រូវ​ចំណាយថ្លៃ​​គ្រែ​ពេទ្យ ដែល​គេ​កំពុង​តែត្រូវ​ការ​ ​កាន់​តែ​ច្រើន​ទៀត​​ក្នុ​ងរដូវ​រងារ​នេះ​»។​

វេជ្ជបណ្ឌិត Luciana Borio អតីត​ប្រធានអ្នកវិទ្យាសាស្ត្រនៅរដ្ឋបាលចំ​​ណី​អាហារ និងឱសថ អាមេរិក បាន​និយាយថា៖​ «កា​រឈា​ន​ដល់ការ​ចាក់វ៉ាក់សាំង​​នៅពេលនេះ គឺជា ​”​ទិដ្ឋភាពដ៏លំបាក​​បំផុត” នៃ​ការ​ឆ្លើយ​តប​រ​បស់សហរដ្ឋអាមេរិក ដែលជាផ្នែក​មួ​យ​ដែ​លទាមទារឱ្យមានការផ្លាស់ប្តូរនៅ​ក្នុ​​ងអណ្ណត្តិ​នេះ​​។ ការ​ផ្ដល់​អាទិភាព​រ​ប​ស់​រដ្ឋាភិបាល​សហព័ន្ធ និងនៅតាម​រដ្ឋនិមួយៗ​ ដើម្បី​​បើក​​ទី​តាំងវ៉ាក់សាំងសហគមន៍ឡើងវិញ​ ​ឬ ការ​ជំរុញ​ឱ្យ​អ្នក​ផ្តល់​សេ​វា​​ផ្តោ​តការយកចិត្តទុកដាក់បន្ថែមទៀតលើការចាក់លើក​​ដំបូង គឺ​ជា​ការចាំ​បាច់​បំផុត​​»​។

គិលានុបដ្ឋាយិកានៅមន្ទីរ​ពេទ្យ​ Chrisley ថ្មីៗ​នេះ​ បានដឹកនាំការជំរុញ​ឱ្យ​មា​នជា​ក្រុម​​សហជីព ដោយនិ​យាយ​ថា​ បន្ទុក​ការ​ងា​រ​របស់ពួក​គេ​មិ​នមាននិរន្ត​រ​ភា​ព ហើយ​ថា​​​ការងារនេះ​ជា​ការងារ​​លំបា​ក​ ហើយ​ការងារ​នេះ​ក៏​កាន់​តែ​លំបាក​ទៅ​ៗ​ ដោយសារ​មិន​មាន​ការ​សហការពី​ប្រជាជន​។

នៅមន្ទីរពេទ្យ PIH Health Good Samaritan ក្នុងទីក្រុង Los Angeles អ្នកស្រី Jennifer Delisle ដែល​ជា​គិលា​​នុបដ្ឋាយិកាផ្នែកវះកាត់ និងផ្នែកឆ្អឹង បាននិយាយថា បើ​ទោះ​ជា​ រដូ​វ​​​រ​​​ងា​នេះ មានស​​ភា​ព​ស្ងប់​ស្ងាត់​ និងអាចគ្រប់គ្រងបានច្រើនជា​​ង​ឆ្នាំមុនក៏​ដោយ​ អ្នកស្រី​​​មាន​ការ​បារម្ភ​ចំពោះស្ថាន​ការ​នៅ​​ក្នុងពេល​​ប៉ុន្មាន​​​ខែ​ខាង​មុ​ខ ដោយសារ​ភាព​ធូ​ររលុង និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​ការ​រក្សា​គន្លាត​​សង្គម និង​ការ​ពាក់​ម៉ាស់​នៅ​ពេល​​ថ្ងៃ បុណ្យ ខាង​មុខ​។

ប្រភព៖​ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner